Dav Dav Gaming មិនទាន់ជោគជ័យខ្លាំង តែចំណូលបានពី Sponsor ញាក់សាច់!

  • 2021-01-25 03:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ចំណាយ​ពេល​ឡាយ​ហ្គេម​នៅ​លើ​ហ្វេស​បុ​ក​នៅដើម​ឆ្នាំ 2018 និង​មាន​ចំនួន​អ្នក​គាំទ្រ​ជា​ច្រើ​ន​នៅ​លើ​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន Dav Dav Gaming ប្រាប់​ថា​នេះ​ជា​ជោគ​ជ័យ​មួយ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន។

ជាកូនអ្នកខេត្តសៀមរាប Dav Dav ក្រៅ​ពី​លេង​ហ្គេម​បាន​ប្រាប់​ពី​ចំណង់ចំណូលចិត្ត​ផ្សេង​ទៀត​ដូច​ជា Research ( YouTube ,Website ) និង​ស្វែង​រក​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទាក់​ទង់​ជា​មួយ​ការ​ងារ​ប្រចាំថ្ងៃ។

ទោះ​បី​ជា​បាន​ជួប​ប្រទះបញ្ហា​ជា​ច្រើន​កន្លង​មក​ ដូច​ជាក្នុងសង្គមគេមើលមកថាជាមនុស្សស្រីមិនបានការលេងតែហ្គេម​នៅ​ផ្ទះតែ Dav Dav បាន​យក​ការ​លេង​ហ្គេម​នេះ​មក​ជា​ធ្វើ​ការ​ងារ​ទាក់​ទាញ​ក្រុមហ៊ុន Sponsor ដើម្បី​បាន​ជា​ចំណូល​ប្រចាំ​ខែ​របស់​ខ្លួនទៅវិញ។

ទោះបី​ជា​ក្នុងមួយថ្ងៃ​កញ្ញា​បាន​ធ្វើ​ការ​ឡាយ​ហ្គេម​ច្រើន​ម៉ោងរហូត​ដល់ ៤ ទៅ ៦ម៉ោង តែ​កញ្ញា​បាន​ចាប់​ទុក​ថា​នេះ​គឺ​ជា​ការ​ងារ ដែល​ខ្លួន​ធ្វើ នឹង​អាច​រក​ចំណូល​បាន​ពី​ការ​ឡាយ​ហ្គេម​​នេះ តាម​រយៈ Sponsor ប្រចាំ​ខែ ការ​ផ្ញើ Star ​ក៏​ដូច​ជា​ការឧបត្ថម្ភលើកទឹកចិត្តពី​ហ្វេន​មួយ​ចំនួន បាន​ខ្ទង់​ពី ៥០០ទៅ ៧០០ដុល្លារ​ក្នុង​មួយ​ខែ។

ក្រៅពី​អាជីព Streamer បច្ចុប្បន្ន Dav Dav ក៏​មាន​មានក្តីស្រមៃ​ធំ​មួយ​គឺ​ចង់ក្លាយ​​ទៅ​ជា​អ្នក​អធិប្បាយ​ហ្គេម​នៅ​តាម​កម្មវិធី​ប្រកួត​មួយ​ចំនួន ព្រោះ​ឃើញ​ថា​នាពេល​​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កម្មវិធី​ប្រកួត​ហ្គេម (កីឡា Esport) ធំៗ​លំដាប់​ពិភព​លោក​ច្រើន ដែល​ធ្វើ​ឲ្យ​កញ្ញា​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ខ្លាំង​លើ​អាជីព​មួយ​នេះ​។​

ដោយ​សារ​ការ​ស្រលាញ់​ចូល​ចិត្ត​និង​នៅ​តែ​ឲ្យ​ហ្វេន​បន្ត​គាំទ្រ​ទៀ ក្នុងអាជីពStreamer នេះ កញ្ញា​នៅតែបន្តរហូត លើ​ពី​នេះ​ Dav Dav ក៏​​មាន​គម្រោងបន្ថែមក្រៅពី Streamer គឺ​ចង់​ក្លាយ​ជា Youtube ឬ អ្នក​អធិប្បាយ​ហ្គេម​មួយ​រូប​៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី