Google គំរាមដកខ្លួនចេញពីអូស្ត្រាលី ក្រោយរដ្ឋាភិបាលលេងបង្ខំបែបនេះ
- 2021-01-25 03:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google គំរាមដកខ្លួនចេញពីអូស្ត្រាលី ក្រោយរដ្ឋាភិបាលលេងបង្ខំបែបនេះ
ចន្លោះមិនឃើញ
រដ្ឋាភិបាលរបស់អូស្ត្រាលី បានដាក់ចេញវិធានការណ៍ទាមទារឱ្យ Google ក៏ដូចជា Facebook ចំណាយលុយដើម្បីទទួលបានមាតិកាព័ត៌មានផ្សេងៗពីសារព័ត៌មានក្នុងស្រុក ដែលព័ត៌មានទាំងនេះជាប្រភពទិន្នន័យសម្រាប់អ្នកប្រើប្រាស់ស្វែងរកនៅលើ Search Engine។
Mel Silva ថ្នាក់ដឹកនាំរបស់ Google នៅអូស្ត្រាលី បាននិយាយថា ដោយគ្មានជម្រើស សេវាកម្ម Google អាចដកខ្លួនចេញពីប្រទេសអូស្ត្រាលី បើឈានដល់ដំណាក់កាលផ្លូវច្បាប់។ ហើយសេវាកម្មដែលនឹងទទួលហានិភ័យដល់អ្នកប្រើប្រាស់ក្នុងប្រទេសនេះគឺ Google និង YouTube ប្រសិនបើរដ្ឋាភិបាលអនុវត្តច្បាប់ដែលបានស្នើសុំ។
ទោះយ៉ាងណារដ្ឋាភិបាលអូស្ត្រាលី ថាការប្រកាសរបស់ Google ខាងលើថាជាការគំរាមគំហែងមួយ។ ប៉ុន្ដែ Google បានឆ្លើយតបវិញថា វាជាការពិត មិនមែនជាការគំរាមគំហែងនោះទេ ត្បិតការទាមទាររបស់ អូស្ត្រាលី គឺប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុននេះកំពុងផ្ដល់សេវាកម្មដោយឥតគិតថ្លៃ។
ក្រៅពី Google ក្រុមហ៊ុន Facebook ក៏បានជំទាស់នឹងការបង់ប្រាក់នេះផងដែរ។ តែយ៉ាងណាពួកគេមិនគំរាមដក Faebook ចេញពីអូស្ត្រាលីនោះទេ គ្រាន់តែនឹងមិនបន្តផ្ដល់ព័ត៌មានសម្រាប់អ្នកប្រើប្រាស់ដែលទាញចេញពីប្រភពសារព័ត៌ក្នុងប្រទេសនេះទៀតនោះទេ៕