ក្តៅៗ! ឡាកភីកអាប់ Mazda BT-50 ឆ្នាំ២០២១ ចេញលក់ផ្លូវការ តម្លៃចាប់ពី ១៨០០០ដុល្លារ

  • 2021-01-25 03:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនកាលពីចុងឆ្នាំ២០២០ រួចមក ឥឡូវនេះរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២១ បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសថៃហើយ។

រថយន្ត Mazda BT-50 ជំនាន់ទី៣ ថ្មីសន្លាងនេះត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងដូចទៅនឹង រថយន្ត Isuzu D-Max ជំនាន់ថ្មីដែរ។ សម្រាប់ទីផ្សារប្រទេសថៃ ភីកអាប់នេះនឹងផ្តល់ជម្រើសចំនួន ១៤ ប្រភេទ ដែលមានតម្លៃចាប់ពី ១៨ ៤៣៥ ដល់ ៣៨ ៤៣៥ដុល្លារ។

រថយន្ត Mazda BT-50 ឆ្នាំ២០២១ ផ្តល់ជម្រើសតួខ្លួន ៣ ប្រភេទ គឺ Standard Cabin, Half Cabin និង Double Cabin។ គ្រប់ជម្រើសទាំងអស់នឹងមានបំពាក់ហ្វ្រាំង ABS / EBD / BA ព្រមទាំងពោងសុវត្ថិភាពខាងមុខ មកស្តង់ដារតែម្តង។

ជាមួយគ្នានេះដែរ ចំពោះជម្រើស Full Option គឺមានបំពាក់ប៉ុងពីរ, មុខងារទប់លំនឹង DSC និង TCS, មុខងារបំភ្លឺភ្លើងអាសន្ន, មុខងារជំនួយពេលឡើង និងចុះចំណោត, កាមេរ៉ាមើលក្រោយ, ពោងសុវត្ថិភាព ៦គ្រាប់ និង សេនស័រមុខ-ក្រោយ ៨គ្រាប់។

រថយន្តភីកអាប់នេះក៏មានបំពាក់កុងទ័រទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ដៃចង្កូតអាចសារ៉េបាន ៤ទិស, កៅអីអាចសារ៉េបាន ៨ទិស, មុខងារម៉ាស៊ីនត្រជាក់ ២តំបន់ និងឧបករណ៍បំពងសំឡេង ៨គ្រាប់ ជាដើម។

Mazda BT-50 ជំនាន់ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ។ ពួកវាដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ ហើយក៏មានជម្រើសលេខដៃ ៦វគ្គ ផងដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម