ទីបំផុតសេដ្ឋី Bill Gates បានចាក់វ៉ាក់សាំងកូវីដហើយ

  • 2021-01-25 04:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ មហាសេដ្ឋី Bill Gates បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក បង្ហាញ​អំពី​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩ លើក​ទី​មួយ ហើយ​លោក​បាន​អរគុណ​ដល់​អ្នក​ដែល​ចូល​រួម​ជួយ​​ផលិត​ និង​ចែក​ចាយ​វ៉ាក់សាំង ព្រម​ទាំង​បញ្ជាក់​ថា​មាន​អារម្មណ៍​ដូច​ធម្មតា​ផង​ដែរ។

លោក Bill Gates បាន​សរសេរ​ដូច​នេះ​ថា ៖ "គុណ​សម្បត្តិ​មួយ​នៃ​ការ​មាន​វ័យ ៦៥​ឆ្នាំ គឺ​ខ្ញុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​វ៉ាក់​សាំង​កូវីដ​១៩។”

គួរ​ដឹង​ថា​ស្ថាបនិក Microsoft រូប​នេះ រស់នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ជា​រដ្ឋ​ដែល​ផ្ដល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ​ និង​​ចាក់​ជូន​បុគ្គល​មួយ​ចំនួន​ទៀត​ដូច​ជា​បុគ្គលិក​សុខាភិបាល និង​កង​កម្លាំង​សុខាភិបាល​ឆ្លើយ​តប​រហ័ស​ផង​ដែរ។ លោក Bill Gates បាន​ចម្រើន​វ័យ ៦៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដែល​នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​លោក​អាច​ទទួល​បាន​វ៉ាក់សាំង៕​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
បិទ