បើ​ចង់​រៀន​ជំនាញ​បច្ចេកទេស​រថយន្ត ប្រញាប់​ដាក់​ពាក្យ​ទៅសាលា JVC កំពុងរើស​

  • 2021-01-25 04:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សាលាមធ្យម​សិក្សា​បច្ចេកទេស ហ្ស៊ី វ៉េ សេ(JVC) ​បាន​ប្រកាស​ជ្រើសរើស​សិស្ស​ចូល​សិក្សា​ឆ្នាំ ២០២០-២០២១ ទទួលសិស្ស​ទាំង​ជាប់​និង​ធ្លាក់បាក់ឌុប ដើម្បីរៀន​ជំនាញ​បច្ចេកទេស​រថយន្ត​ ​ក្នុង ៣ ​កម្រិត​សិក្សា​​ដូច​ជា៖

-​សញ្ញាប័ត្រ​ជាន់ខ្ពស់​បច្ចេកទេស

-សញ្ញាប័ត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​វិជ្ជាជីវៈ ១ ២ ៣

-វិញ្ញាបនប័ត្របច្ចេកទេស និងវិជ្ជាជីវៈ។

​លក្ខខណ្ឌជ្រើសរើសងាយៗដូចជា៖ ជាសិស្ស​មាន​សញ្ញាប័ត្រជាប់ ឬធ្លាក់​មធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ឬ ជាសិស្ស​មាន​សញ្ញាប័ត្រជាប់ ឬធ្លាក់​មធ្យមសិក្សា​បឯមភូមិ(ថ្នាក់ទី៩) ។

រូបតំណាង

​លោក​គ្រូ លន់ តុប​ ទីប្រឹក្សា​របស់ JVC ធ្លាប់បាន​រៀបរាប់​​ប្រាប់​ Sabay ​ថា​ សាលា​ទទួល​សិស្ស​ចូល​រៀន​ទាំង​ធ្លាក់​នឹង​ជាប់​បាក់​ឌុប​ហើយ​សិស្ស​ដែល​អាច​ចូល​រៀន​បាន​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត។​

ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​មាន​បែង​ចែក​ជា​ពីរ​គឺ

អ្នក​ធ្លាក់​បាក់​ឌុប​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជា​ជីវៈ​១,២ហៅថាកម្មករ​ជំនាញ​រយះ​ពេល​២​ឆ្នាំតម្លៃ​សិក្សា​២៥០ដុល្លារក្នុង​-មួយ​ឆ្នាំ​និង​បន្ត​១ឆ្នាំ​ទៀត​ទទួល​បាន​ផ្នែក​បច្ចេកទេស​ជាន់​ខ្ពស់។​អ្នក​ជាប់​បាក់ឌុប​រៀន​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​រយះ​ពេល​២ឆ្នាំ​តម្លៃ​សិក្សា ៣០០ ដុល្លា​ក្នុង​មួយ​ឆ្នាំ​។ សាលា​ក៏​ផ្ដល់​អាហារូបករណ៍​ដោយ​គិត​ជា​និទ្ទេស​សម្រាប់​បង​ថ្លៃ​សិក្សា​ផង​ដែរ​និង​មាន​កន្លែង​សម្រាប់​ឲ្យ​សិស្ស​ស្នាក់​នៅ​ដោយ​ត្រូវ​បង់​ថ្លៃ​ស្នាក់៨០ដុល្លារ​​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​

​​​ជា​រៀង​រាល់​ឆ្នាំ​មាន​សិស្ស​មក​ចុះ​ឈ្មោះ​ចូល​រៀន​ប្រហែល​១០០ ទៅ​ ២០០នាក់​ដែល​ក្នុង​នេះ​ក៏​មាន​សិស្ស​ស្រី​ផង​ដែរ​លោក​បន្ត​ទៀត​ថា​ជា​រៀង​រាល់​ឆ្នាំ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​សិស្ស​ទាំង​អស់​តែង​តែ​ទទួល​បាន​ការងារ​ត្រប់ៗ​គ្នា​ដោយ​​​មាន​ក្រុម​ហ៊ុន​ផ្សេងៗ​មក​ទទួល​យក​សិស្ស​ទៅ​ធ្វើ​​ការ​ហើយ​ពេល​ខ្លះ​ពុំ​មាន​ទាំង​សិស្ស​ឲ្យ​គេ​ទៀត​ផង។

ទី​តាំង​សាលា​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៦​អា​ភូមិ​ដើម​គរ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយ​ចង្វា​រាជធានី​ភ្នំ​ពេញ​​ចម្ងាយ​ពី​ស្ពាន​ជ្រោយចង្វា​ ៣០០​ម៉ែត្រ ដូចនេះ បើ​អ្នក​ចាប់អារម្មណ៍​អាចទៅទិញ​ពាក្យ នៅ​ទីតាំង​សាលា​ផ្ទាល់ ឬ​ទំនាក់ទំនងតាមរូបខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម