ទស្សនា​រូបថត​ស្រុក​ខ្មែរ​ពី​លើ​អាកាស​នៅ​ឆ្នាំ ១៩៥៣ ដែល​ថត​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ពេល​បាន​ឯករាជ្យ

  • 2021-01-25 08:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​ពី​លើ​អាកាស​ជា​ទំនោរ​ដ៏​ពេញ​និយម​មួយ​របស់​ពិភពលោក​ ក្រោយ​ជំនាន់​សង្គ្រាម​លោក​លើក​ទី១។ តំបន់​អាណានិគម​ឥណ្ឌូចិន​បារាំង ក៏​មិន​ខុស​ពី​គេ​ដែរ ដោយ​រដ្ឋការ​អាណានិគម​ប្រើប្រាស់​បច្ចេកទេស​នេះ​ ដើម្បី​សម្រួល​ដល់​ការ​គូរ​ផែនទី ជំរឿន​អចលនទ្រព្យ ក្នុង​គោលបំណង​រៀប​ចំ​ប្រព័ន្ធ​បង់ពន្ធ​ឲ្យ​បាន​សុក្រឹត​។

ក្រៅ​ពី​នេះ​បច្ចេកទេស​ថត​រូប​ពី​លើ​អាកាស បាន​បន្សល់​ទុក​នូវ​រូបថត​ឯកសារ​ដ៏​មាន​តម្លៃ​មួយ​ទៅ​អ្នក​ជំនាន់​ក្រោយ។ ជាក់ស្ដែង កងទ័ព​អាកាស​បារាំង​លោក Francois-Xavier Moussus បាន​ផ្ដិត​យក​ទិដ្ឋភាព​រាជធានីភ្នំពេញ និង​ប្រាសាទ​អង្គរ​វត្ត ក៏​ដូច​ជា​ទីក្រុង​ព្រៃនគរ (រដ្ឋធានី​សៃហ្គន) កាល​ពី​ឆ្នាំ១៩៥៣ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ៕

លោក Moussus និង​យន្តហោះ​ ដែល​ប្រើប្រាស់​សម្រាប់​ថត​រូប

ខាង​ក្រោម​នេះ​ជា​រូបថត​ ៣សន្លឹក​នៃ​ប្រទេស​កម្ពុជា៖​

ផ្សារថ្មី នៃ​រាជធានីភ្នំពេញ (រូប​ផ្ដល់​ដោយ​ Fabrice Moussus កូន​របស់​លោក Moussus)
ព្រះបរមរាជវាំង ​រាជធានីភ្នំពេញ (រូប​ផ្ដល់​ដោយ​ Fabrice Moussus កូន​របស់​លោក Moussus)
ប្រាសាទ​អង្គរវត្ត (រូប​ផ្ដល់​ដោយ​ Fabrice Moussus កូន​របស់​លោក Moussus)

រូប​ថត​ទាំង​នេះ​បាន​ដកស្រង់​ចេញ​ពី​សារព័ត៌មាន Southeast Asia Globe

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី