YouTuber ល្បី Marques Brownlee ទម្លាយប្រភពចំណូល

  • 2021-01-26 01:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marques Brownlee ត្រូវបានគេស្គាល់ថា MKBHD ជាអ្នកបង្កើតវីដេអូមាតិកាបច្ចេកវិទ្យា ដូចជាវីដេអូបង្ហាញស្មាតហ្វូនថ្មីៗ ការវិភាគលើផលិតផលបច្ចេកវិទ្យា ឬកិច្ចសន្ទនាជាមួយបុគ្គលល្បីៗដូចជា Bill Gates, Mark Zuckerberg និង Elon Musk ជាដើម។

នៅលើ YouTube លោក MKBHD ត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតវីដេអូបច្ចេកវិទ្យាដ៏ល្បីម្នាក់ មានចំនួនអ្នក Subscribe ១៣,៥លាននាក់ និងមានចំនួនអ្នកទស្សនាវីដេអូសរុបប្រមាណ ២ពាន់លានដង។ ហើយកាលពីថ្មីៗនេះគាត់ក៏បានបង្ហាញសាធារណៈជនពីប្រភពចំណូលបន្ថែម ក្រៅពីរកលុយដោយបង្កើតវីដេអូបង្ហោះលើ YouTube។

ថ្លែងលើគេហទំព័រ The Verge លោកបានបញ្ជាក់ថា ចំណូលដែលរកបានក្រៅពីផ្ទាំងផ្សាយពាណិជ្ជកម្ម Google AdSense មានលើវីដេអូក្នុង YouTube គឺមានការទទួលសេវាកម្មផ្សព្វផ្សាយផលិតផលបច្ចេកវិទ្យាដទៃទៀត តាមរយៈវិដេអូរបស់គាត់។ MKBHD បន្ថែមថា គាត់ធ្វើការជាមួយ WWE ដែលជាភ្នាក់ងារសេវាកម្មផ្សព្វផ្សាយដ៏ធំមួយ ដោយក្នុងនោះមានអ្នកសិល្បៈករ និងអ្នកបង្កើតមាតិកាវីដេអូល្បីៗជាច្រើននាក់ថែមទៀតផង។

ក្រៅពីចំណូលខាងលើ YouTuber ដែលផលិតវីដេអូអស់រយៈពេលជាង១២ឆ្នាំមកនេះ ក៏មានផលិតផ្ទាល់ខ្លួនជាច្រើន សម្រាប់ដាក់លក់នៅលើគេហទំព័រ Cotton Bureau រួមមានអាវយឺត មួក កងដៃជ័រ និងកាសស្ដាប់ជាដើម។

ទោះយ៉ាងណា គេមិនបានដឹងពីចំណូលពិតប្រាកដរបស់ YouTuber ម្នាក់នេះឡើយ ប៉ុន្ដែបន្ទាប់ពីមានវីដេអូលេចធ្លាយ ក្នុងវីដេអូបង្ហាញផលិតផលរបស់ខ្លួនមក គេអាចវិភាគដឹងថា MKBHD អាចមានចំណូលចន្លោះពី ២,០៦លានដុល្លារ ដល់ ២,៥៨លានដុល្លារ ក្នុងមួយឆ្នាំពី YouTube។

ខាងក្រោមនេះវីដេអូមួយចំនួនរបស់ MKBHD

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម