គ្រូ​អាល្លឺម៉ង់​មួយ​រូប នឹង​ជំនួស​តំណែង​ Lampard ហើយ Chelsea ​គ្រោង​នឹង​ប្រកាស​ផ្លូវការ​ថ្ងៃ​នេះ

  • 2021-01-25 11:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក Frank Lampard ត្រូវ​បាន​ព័ត៌មាន​ធំៗ​ក្នុង​ពិភព​បាល់ទាត់​អង់គ្លេស​ចុះ​ផ្សាយ​ថា បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ Chelsea ហើយ តែ​នៅ​បណ្ដាញសង្គម ក៏​ដូច​ជា​គេហទំព័រ​ក្លឹប​នៅ​ស្ងាត់​ឈឹង​ទាក់ទិន​នឹង​រឿង​នេះ។

យ៉ាងណាក៏ដោយ ខាង​អ្នក​ព័ត៌មាន​នៅ​អង់គ្លេស​ក៏​ស៊ើប​ដឹង​ថា អតីត​គ្រូ​បង្គោល​ក្លឹប Paris Saint-Germain លោក Thomas Tuchel គ្រោង​នឹង​មក​ដឹកនាំ​ Chelsea។ ដំណឹង​នេះ​ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ព្រម​គ្នា​ជាមួយ​នឹង​រឿង​បញ្ចប់​មុខ​តំណែង​របស់ Lampard។

លោក Lampard បាន​ឡើង​កាន់​ Chelsea កាល​ពី​ឆ្នាំ២០១៩ ក្រោយ​ពី​លោក Maurizio Sarri ដើរ​ចេញ​ពី​ក្លឹប​ ដើម្បី​ទៅ​កាន់​ Juventus។

កាល​ពី​រដូវ​កាល​ទី១ របស់​លោក ក្លឹប Chelsea មាន​ទម្រង់​លេង​ល្អ តែ​នៅ​រដូវ​កាល​ទី២ ទម្រង់​លេង​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​មួយ​រយៈ​ចុង​ក្រោយ ទោះ​ជា​ចំណាយ​ជាង ២០០លាន​ដុល្លារ ដើម្បី​នាំ​ចូល​កីឡាករ​ថ្មីៗ​ក៏​ដោយ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

បិទ