Oscar ​៖​ខ្ញុំ​ចង់​ទៅ​លេង​ឱ្យ Chelsea ​វិញ ​មុន​បញ្ចប់​អាជីព​បាល់ទាត់​

  • 2021-01-27 03:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រេស៊ីល Oscar ​បាន​បង្ហើប​គម្រោង​ចង់​ត្រលប់​ទៅ​លេង​ឱ្យ​ក្រុម Chelsea ​វិញ ​មុន​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​។

​Oscar ​ជា​អតីត​កីឡាករ Chelsea ​ដែល​ធ្លាប់​លេង​ពី​ឆ្នាំ​២០១២​ដល់​២០១៧ ​មុន​ពេល​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​លីគ​ចិន ជាមួយ​តម្លៃ​ពលកម្ម​ខ្ពស់ ​និង​មាន​តម្លៃ​ខ្លួន​គ្រា​នោះ​ប្រមាណ​ជា​៦០​លាន​ផោន។ ​ខ្សែ​បម្រើ​រូប​នេះ​កាល​លេង​ឱ្យ​ក្រុម​​តោ​ខៀវ ​ធ្លាប់​ជួយ​ឈ្នះ​ពាន Premier League ​បាន​២​ដង​ផង​ដែរ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២០៣​ប្រកួត ​រក​បាន​៣៨​គ្រាប់។

​បច្ចុប្បន្ន​រូបគេ​កំពុង​លេង​ឱ្យ​ក្រុម ​Shanghai SIPG ​ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​ទៅ ​ក៏​ចង់​ត្រលប់​ទៅ​លេង​នៅ​អង់គ្លេស​វិញ​ផង​ដែរ។ ​កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ទាន់​ចង់​ចេញ​ពី​ចិន​ទេ។ ​នៅ​ទី​នេះ ​ខ្ញុំ​នៅ​មាន​រឿង​ធ្វើ​ជា​ច្រើន​ទៀត ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ​មុន​បញ្ចប់​អាជីព​បាល់ទាត់ ​ខ្ញុំ​ចង់​ត្រលប់​ទៅ​លេង​ឱ្យ Chelsea ​វិញ​សិន ​ខ្ញុំ​មាន​រឿង​ល្អ​ៗ​ជា​ច្រើន​នៅ​ទី​នោះ”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី