ហេតុផលតែមួយគត់ធ្វើឱ្យ យ៉ាន់ ស្រីពេជ្រ រឹងមាំខ្លាំងទោះចែកផ្លូវជាមួយស្វាមី
- 2021-01-27 07:30:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលតែមួយគត់ធ្វើឱ្យ យ៉ាន់ ស្រីពេជ្រ រឹងមាំខ្លាំងទោះចែកផ្លូវជាមួយស្វាមី
ចន្លោះមិនឃើញ
កាលពីប៉ុន្មានសប្ដាហ៍មុននេះតារាសម្ដែង និងតារាម៉ូដែល យ៉ាន់ ស្រីពេជ្រ បានប្រកាសចែកផ្លូវជាមួយ ស្វាមីធ្លាប់រួមរស់ជាមួយគ្នាអស់រយៈ១១ ដោយសារតែស្វាមីលួចមានអ្នកថ្មី។ បើទោះជាត្រូវបង្ខំ ចិតុ្តក្លាយជាស្ត្រីមេម៉ាយព្រោះតែជនទី៣ យ៉ាន់ ស្រីពេជ្រ នៅតែ ញញឹម រឹងមាំរក្សាជំហរបស់ខ្លួនបាន យ៉ាងម៉ឺងមាត់ក៏ព្រោះមានហេតុផលមួយ។
ហេតុផលមួយចំនួន ដែលប្រិយមិត្តជាច្រើនមើលឃើញថា ស្រីពេជ្រ រឹងមាំនោះ ការលើកទឹកចិត្តពីអ្នកជុំវិញខ្លួនជាពិសេសហេតុផលសំខាន់តែមួយគត់ ដែលអាចឱ្យតារាស្រីរូបនេះអាចជំនះគ្រប់ឧបសគ្គនោះ គឺកូនស្រីសំណព្វបេះដូង។
យ៉ាន់ ស្រីពេជ្រ បានបង្ហោះរូបភាពសប្បាយរីករាយច្រើនសន្លឹកជាមួយកូនស្រីបណ្ដូលចិត្តហើយថែមទាំង ពោលពាក្យផ្អែមល្ហែម និងក្ដីសុខ ដែលធ្វើឱ្យអ្នកនាងរឹងមាំមានថាមពលខ្លាំងក្នុងកា ជំនះរាល់ឧបសគ្គ។ នាងថ្លែថា ” គាត់គឺជាកម្លាំងចិត្តដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ មានគាត់ម្នាក់នៅក្បែរ ខ្ញុំជឿជាក់ថាខ្ញុំ អាចធ្វើបាន Love you my sweet heart “។
ថ្វីត្បិតថា យ៉ាន់ ស្រីពេជ្រ បរាជ័យក្នុងជីវីតអាពាហ៍ពិពាហ៍ប៉ុន្តែ ស្រីពេជ្រ នៅតែអាចញញឹម មានទឹក មុខស្រស់ថ្លា ហើយបច្ចុប្បន្នអ្នកនាងកំពុងមមាញឹកបំពេញការងារថ្មីៗជាច្រើន ជាក់ស្ដែងការងារថ្មីថត ពាណ្ជជិកម្មឱ្យផលិតផលហើយក្នុងនោះកូនស្រីជាទីស្រលាញ់ ក៏ចូលរួមថតជាមួយផងដែរ៕