Tuchel ថា ឱកាស​ប្រជែង​ពាន​សម្រាប់ Chelsea ឆ្នាំ​នេះ​គ្មាន​ទេ

  • 2021-01-28 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel ជឿជាក់​ថា ការ​ប្រជែង​ពាន​ Premier League សម្រាប់​ Chelsea នៅ​ឆ្នាំ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ណាស់ ហើយ​ការ​បញ្ចប់​យក​ឲ្យ​បាន Top4 ប្រហែល​ជា​រឿង​​ល្អ​ប្រសើរ​បំផុត។

សម្រាប់​ការ​ដឹក​នាំ​ប្រកួត​ដំបូង​ឲ្យ Chelsea ក្នុង​នាំ​ជា​អ្នក​ចាត់​ការ​ថ្មី Tuchel យក​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ ក្នុង​ការ​លេង​ទល់​នឹង Wolves​ កាល​ពី​យប់​មិញ។ Chelsea បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​៨​នៃ​តារាង​ពិន្ទុ ហើយ Tuchel សន្យា​ថា នឹង​ខំប្រឹង​ធ្វើ​ឲ្យ Chelsea ក្លាយ​ជា​​​តោ​កំណាច​ដែល​គ្មាន​ក្រុម​ណា​ចង់​ជួប។

សាកសួរ​អំពី​ការ​ឈ្នះ​ពាន Premier League រដូវកាល​នេះ​ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា វា​ស្ថិត​នៅ​ឆ្ងាយ​ណាស់​។ Chelsea ពេល​នេះ​កំពុង​ប្រឈម​មុខ​ត្រូវ​ប្រជែង​យក​តំណែង Top4។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​​ចំណុច​ដំបូង​។ ពួក​យើង​​​នឹង​ផ្ដោត​លើ​ភាព​ខ្លាំង​និង​គុណភាព​របស់​ពួក​យើង ហើយ​នឹង​បង្កើត​ក្រុម​មួយ​ដែល​គ្មាន​នរណា​ចង់​លេង​ជាមួយ​​ពេល​អនាគត៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ