Copa del Rey វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ដោយ​ផ្ទាល់​នោះ​ទេ

  • 2021-01-29 13:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ Copa del Rey 2020 ដែល​ត្រៀម​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា​ ឆ្នាំ​២០២១​ខាង​មុខ​ នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចូល​រួម​ដោយ​ផ្ទាល់​នោះ​ទេ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca នៅ​ថ្ងៃនេះ​។

មូល​ហេតុ​កម្មវិធី​ខាង​លើ​ ដែល​ត្រូវ​បាន​គេ​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ឯ​ទីលាន​ Estadio La Cartuja de Sevilla ប្រទេស​អេស្ប៉ាញ​​ត្រូវ​លេង​លក្ខណៈ​បិទទ្វារ​បែប​នេះ​ ដោយ​សារ​តែ​ ជំងឺ​កូវីដ-១៩ នៅ​តែ​មិន​ទាន់​អាច​ធានា​គ្រប់គ្រង​បាន​។

បើ​តាម​ប្រភព​ដដែល​នេះ​ ខាង​ស្ថាប័ន​ Copa del Rey ត្រៀម​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​ខាង​លើ​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​​ក្លឹប​ Athletic នឹង​តទល់​នឹង​ក្លឹប​ Real Sociedad នៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាង​លើ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី