ហាងជាច្រើននៅផ្សារទំនើបអុីអនទាំង ២សាខា បញ្ចុះតម្លៃដល់ ៥០% អបអរចូលឆ្នាំចិន

  • 2021-01-30 02:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សួស្តីឆ្នាំថ្មីប្រពៃណីចិន ក្នុងឱកាសចូលឆ្នាំថ្មីនេះផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា នឹងផ្តល់ជូនប្រូម៉ូសិនជាពិសេសគឺកម្មវិធី Chinese New Year Sales ដែលមានការលក់បញ្ចុះតម្លៃរហូតដល់50% ពីបណ្តាហាងជាង 140នៅក្នុងផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា ចាប់ពីថ្ងៃទី៥ រហូតដល់ ១៤ ខែកុម្ភះ ឆ្នាំ២០២១ ដោយហាងទំនិញទាំងអស់មានដូចជា ហាងលក់សម្លៀកបំពាក់ដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមនឹងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសជាងនេះ យើងក៏មានកម្មវិធីកំសាន្តជាច្រើន ដូចជាការសម្តែងម៉ុងសាយ និងកម្មវិធីពិសេសៗជាច្រើនទៀត។ រីករាយជាមួយនឹងការទិញកាដូជាអាំងប៉ាវជូនក្រុមគ្រួសារនិងមិត្តភ័ក្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។ ដូច្នេះកុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះឲ្យសោះ ព្រោះពេលវេលាបញ្ចុះតម្លៃមានកំណត់។

« សូមចូលរួមការពារសុវត្ថិភាពដោយពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។»

អត្ថបទពេញនិយម