ទស្សនា​ព្រឹត្តិការណ៍ CCC 2014 ពី​ចម្ងាយ​តាមរយៈ SabayTV

  • 2014-11-22 16:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ច្រណែន​គេ​អត់ ពេល​លឺ​មិត្តភ័ក្ដិ​ថា ពួក​គេ​បាន​មក​ចូលរួម​គាំទ្រ និង​ទស្សនា​កម្មវិធី​ផ្សេងៗ ជាពិសេស​គឺ​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​កីឡា​អេឡិចត្រូនិក E-Sports សេវា​កម្សាន្ត​នានា​ របស់ Sabay Leng តែ​ម្ដង ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ពោរពេញ​ទៅ​ដោយ​ភាព​រំភើប រន្ធត់​ញាប់ញ័រ លាយឡំ​នឹង​អារម្មណ៍​សប្បាយរីករាយ។

 

 

ហើយ​អ្នក​តែងតែ​ទទួល​បាន​អារម្មណ៍​ទាំង​នេះ​ក្រោយ​គេ​មែន​ទេ? ទាល់​តែ​មិត្តភ័ក្ដិ​របស់​អ្នក​មក​និយាយ​ប្រាប់​អ្នក​បាន​អ្នក​យល់ និង​ទទួល​បាន​អារម្មណ៍​បែប​នេះ? ធុញ​នឹង​អារម្មណ៍​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ប្រកួត CCC ក្រោយ​គេ? Sabaytv អាច​ជួយ​អ្នក​បាន!

 

 

 

 

មិន​ខុស​ពី CCC 2013 សម្រាប់ CCC 2014 នេះ Sabay TV ក៏​នឹង​ចូលខ្លួន​មក​បម្រើ​អារម្មណ៍​ទស្សនិកជន​ដែល​មិន​បាន​មក​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍ CCC ភ្នំពេញ ២០១៤ នៅ​សាល​មហោស្រព​ចេនឡា​ដោយ​ផ្ទាល់​ ក៏​អាច​​មាន​ឱកាស​ទទួល​បាន​អារម្មណ៍​រំភើប​ញាប់ញ័រ ដូច​អ្នក​ដែល​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍ CCC 2014 ដោយ​ផ្ទាល់​ផង​ដែរ ព្រោះ​ទូរទស្សន៍​អនឡាញ​ដំបូង​គេ​ប្រចាំ​ប្រទេស​កម្ពុជា SabayTV នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គេហទំព័រ Sabay.tv។

 

 

បន្ថែម​ពី​ការ​ទស្សនា​ការ​ប្រកួត​ដ៏​អស្ចារ្យ ប្រិយមិត្ត​ក៏​អាច​ធ្វើ​ការ Comment ឆ្លើយឆ្លង​និយាយ​ពិភាក្សា​ពី​ព្រឹត្តិការណ៍​ប្រកួត ក៏​ដូចជា​ជ័យជម្នះ ឬ​បរាជ័យ​របស់​ក្រុមនីមួយៗ និង​ជជែក​លេង​កម្សាន្ត​ឌឺដង​គ្នា​ក៏​បាន​ដែរ។

 

 

សូម​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​អនឡាញ​​ខាង​ក្រោម​នេះ

 

 

http://youtu.be/tOKMMkxBNbE

 

 

អត្ថបទ៖ ភីឆាយ