ផ្អែមល្ហែម ទន់ភ្លន់​យូរហើយ! ថ្ងៃ​នេះ​ក្រោក​ពី​គេង​ភ្លាម ខៀវ សានសាណា សច្ចា​ចំពោះ​ជាតិ​មាតុភូមិ​យ៉ាង​មោះមុត

  • 2021-02-02 02:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​ពិធី​ការិនី ខៀវ សានសាណា ដែល​ធ្លាប់​តែ​ប្រើ​ពាក្យ​ទន់ភ្លន់​ទៅ​កាន់​មហាជន ស្រាប់​តែ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ នេះ ក្រោក​ពី​ដំណេក​ភ្លាម នាង​បាន​សច្ចា​យ៉ាង​មោះមុត​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​នាម​ជា​កាយឫទ្ធិ​នារី​កម្ពុជា។

ស្ថិតនៅ​ក្នុង​ឯកសណ្ឋាន​ជា​កាយឫទ្ធិ​នារី​កម្ពុជា ជាមួយ​មិត្តភ័ក្ដិ​ជា​ច្រើន​នាក់​ទៀត អ្នកនាង ខៀវ សានសាណា បាន​ភ្ជាប់​រូប​ថត​នោះ​ជាមួយ​សារ​មួយ​ដែល​មាន​ខ្លឹមសារ​ដើម​ថា៖"ខ្ញុំម្ចាស់ នាងខ្ញុំខៀវ សានសាណា សូមយកកិត្តិយសមកសច្ចាថា បំរើជាតិ សាសនា ព្រះមហាក្សត្រ ជួយអ្នកដទៃរាល់ពេលវេលា និងគោរពច្បាប់កាយឫទ្ធិនារីកម្ពុជា។ ក្រោកឈរឡើង ឈរអោយរឹងមាំ ឈររួមគ្នាកសាងសន្តិភាព"។

តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ មិន​បាន​បញ្ជាក់​លើ​ការ​សច្ចាប្រណិធាន​នេះ​ក្នុង​ឱកាស​អ្វី ហើយ​នាង​មាន​តួនាទី​អ្វី​ក្នុង​កាយឫទ្ធិ​នារី​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​បើ​យោង​តាម​រូប​ភាព​ដែល​នាង​បាន​បញ្ចេញ គឺ​ជា​រូប​ភាព​ស្ថិតនៅ​ក្នុង​អង្គប្រជុំ ឬ​ពិធី​ជួបជុំ​ធំ​មួយ​ដែល​បណ្ដុំ​ដោយ​កាយឫទ្ធិ​កម្ពុជា។

ក្នុង​វ័យ​៣៦​ឆ្នាំ អ្នកនាង ខៀវ សានសាណា នៅ​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ហើយ​ក៏​មមាញឹក​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​ដែរ។ ក្រៅ​ពី​ចាប់​យក​អាជីព​សម្ដែង ដើរ​ម៉ូត និង​ពិធី​ការិនី​តាម​កម្មវិធី​ផ្សេងៗ តារា​ស្រី​រូប​នេះ​ក៏​បាន​ឆ្លៀត​ពេល​ច្រើន​ណាស់​ដែរ​ក្នុង​កិច្ច​បម្រើ​ជាតិ​មាតុភូមិ​តាម​រយៈ​កាយឫទ្ធិ​នារី​កម្ពុជា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ