​បើ​ចេញ​ពី​បឹង​កេត​មែន មាន​​​២​​​ក្លឹប​នេះ​​​ដែល​ វឌ្ឍនាកា អាច​ទៅ​​លេង​ឲ្យ​​

  • 2021-02-02 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ទីផ្សារ​ដោះដូរ​កីឡាករ​កម្ពុជា នឹង​បិទ​ទ្វារ​​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ខាង​មុខ​នេះ ស្រប​ពេល​ដែល​ក្លឹប​ធំ​ៗ​​មួយ​ចំនួន​បាន​នាំ​យក​កីឡាករ​ល្អ​ទាំង​ក្នុង​ស្រុក និង​ក្រៅស្រុក ​ដើម្បី​ត្រៀម​លេង​រដូវ​​កាល​ថ្មី​។

យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​​ធ្លាប់​តែ​លេចធ្លោ ចាន់ វឌ្ឍនាកា ​ដែល​ស្ងាត់​មិនទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ណាមួយ​​​អំពី​ការ​ចាកចេញ​ ​ឬ​បន្ត​​នៅ​ជា​មួយ​​ក្លឹប​នេះ​ឡើយ។ សួរ​ថា បើ​សិន​ជា​​ចាកចេញ​មែន​កូន​អ្នក​​កំពត​រូប​នេះ ​ទំនង​នឹង​​ជា​អាច​លេង​ផ្ទេរ​ទៅ​កាន់​ពីរ​នេះ​​គឺ​ ព្រះខ័ន​រាជ​ស្វាយរៀង ឬ​ វិសាខា នេះ​បើ​តាម​ការ​សន្និដ្ឋាន​ និង​ពាក្យ​ចចាមអារ៉ាម​នានា។

​​​គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​​ហើយ​ថា ខ្សែ​ប្រយុទ្ធ​ជំនាញ​ទាត់​ជើង​ឆ្វេង​រូប​នេះ​ជា​អតីត​​យុវជន​របស់​ ស្វាយរៀង ដែល​ទទួល​បាន​ការ​ហ្វឹកហាត់​យ៉ាង​ល្អ ទម្រាំ​ដុសខាត់​ចេញ​​មក​​ជា​យុវជន​ឆ្នើម​ ប្រចាំ​ប្រទេស​បាន​កាល​ពី​ពេល​កន្លង​ទៅ​​។ ​​​បើ​និយាយ​ដល់​ប្រវត្តិ​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​បាន​ ព្រលយ​ថា​ ​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ​ឆ្នាំ​រូប​នេះ ​ចង់​វិល​ទៅ​លេង​ឲ្យ​ក្លឹប​ចាស់​របស់​គេ​គឺ​ ស្វាយរៀង នេះ​តែ​ម្ដង។

​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត​ចំពោះ​ការ​ផ្ទេរ​ចេញ​ពី​បឹង​កេត​ដែរ​នោះ គឺ​ការ​ទៅ​កាន់ វិសាខា ។ វា​មិន​មែន​ជា​រឿង​ចម្លែក​ពេក​ទេ ដែល​ខ្សែ​ប្រយុទ្ធ​ល្បី​ឈ្មោះ​ ​​ទៅ​កាន់​ក្លឹប​អ្នក​មាន​មួយ​នោះ។ ប៉ុន្តែ​ក៏​មិន​ប្រាកដ ១០០% ដែរ គ្រាន់​តែ​មាន​ហេតុផល​មួយ​ចំនួន​ថា ​​តាម​ពិត​ទៅ​វិសាខា ជា​ក្លឹប​​ធំ​មួយ​របស់​កម្ពុជា ហើយ​ក្លឹប​នេះ​ហ៊ាន​ចំណាយ​លុយ​​ច្រើន​​សន្ធឹកសន្ធាប់ ក្នុង​ការ​នាំ​យក​កីឡាករ​ល្អ​​មកចូលរួម​ជា​មួយ​ពួក​គេ ដើម្បី​ត្រៀម​ពាន​ធំ​ទី២​ AFC Cup វគ្គ​ជម្រុះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

​​ថ្វី​ត្បិត​ថា ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​៩​គ្រាប់​កាល​ឆ្នាំ​២០១៨ ​ឲ្យ​បឹង​កេត​​រូប​នេះ​ មិន​បាន​បង្ហាញ​ខ្លួន​រដូវ​កាល​មុន​ឲ្យ​បឹង​កេត​ក៏​​គេ​នៅ​តែ​គិត​ថា ប្រសិន​បើ​បាន​ទៅ​លេង​នៅ​​ វិសាខា ​វិញ​នោះ​គេ​ពិត​ជា​អាច​រក​គ្រាប់​បាល់​បានទៀត​ជាក់​ជា​មិន​ខាន​ឡើយ។ មួយ​វិញ​ទៀត​នោះ​គេ​ក៏​ជា​មនុស្ស​ម្នាក់ ​ដែល​អាច​​លេង​ស៊ី​ចង្វាក់​គ្នា​ជា​មួយ​ខ្សែ​ប្រយុទ្ធ​​បទ​ពិសោធ​ជោគជាំ​ កែវ សុខ​ផេង ដែល​កំពុង​ប្រកប​អាជីព​នៅ​ទីនោះ​ស្រាប់​ផង​ដែរ៕

រូព ATHLETES

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​