គ្រប់យ៉ាង ដែលអ្នកគួរដឹងពីរដ្ឋប្រហារយោធា និងការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា
- 2021-02-02 02:58:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់យ៉ាង ដែលអ្នកគួរដឹងពីរដ្ឋប្រហារយោធា និងការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
ប្រទេសមីយ៉ាន់ម៉ា បានជួបវិបត្តិរដ្ឋប្រហារកាលពីម្សិលមិញ ក្រោយក្រុមយោធាចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យជាច្រើនរូប។ តើរដ្ឋប្រហារ ដែលធ្វើឲ្យប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ដើរថយក្រោយគឺដោយសារអ្វី?៖
ដើមចមនៃរដ្ឋប្រហារគឺដោយសារ យោធាបានអះអាងថា មានការលួចបន្លំការបោះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះយ៉ាងធំមួយ នៅក្នុងការបោះឆ្នោតសភា។
យ៉ាងណាគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានច្រានចោលថាគ្មានការលួចបន្លំអ្វីនោះទេ។ ការចុះចាប់ និងប្រើកម្លាំង អាវុធរបស់ពួកយោធា កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពេលសភាថ្មី បើកសម័យប្រជុំលើកទី១។ អ្នកស្រី ស៊ូជី បានត្រូវឃុំខ្លួនកាលពីម្សិលមិញរួមទាំង លោកប្រធានាធិបតី Win Myint ផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ, ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមាន និងរដ្ឋាភិបាលមកពីប្រទេសផ្សេងៗទៀត រួមមានអូស្ត្រាលី ឥណ្ឌា រួមទាំងបណ្ដាប្រទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពរបស់ពួកយោធា ខណៈប្រជាជនមីយ៉ាន់ម៉ាកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ចំពោះវិបត្តិនយោបាយក្នុងប្រទេសរបស់ខ្លួន៕