ប្លែក​ហួស! កូន​ប្រុស​ពៅ​របស់​ព្រាប សុវត្ថិ និពន្ធ​បទ​ស្ទាវ​ឲ្យ​ឪពុក​ចម្រៀង​ឡើង​ញាប់ស្មេរ

  • 2021-02-02 03:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ទី៣​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ សិរីវុឌ្ឍ បាន​បង្កើត​ចំណាប់​អារម្មណ៍​ថ្មី​មួយ​ទៀត​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ ដល់​ប្រិយមិត្ត តាម​រយៈ​ការ​និពន្ធ​បទ​ញាក់កន្ត្រាក់​អារម្មណ៍​ថ្មី​មួយ​សម្រាប់​ឲ្យ​ឪពុក​ច្រៀង។

បទ"GANG GANG" របស់​ផលិតកម្ម​Galaxyដែល​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គមYoutube នៅ​ព្រឹក​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ជិត​៣​ម៉ឺន​ដង។

ថ្វីត្បិត​ថា​លោក ព្រាប សុវត្ថិ មាន​វ័យ​ជ្រេ​ទៅ​ហើយ ប៉ុន្តែ​តាម​រយៈ​តុង​ក្នុង​បទ​ដែល​ប្រើ​សំឡេង​ញាប់ស្មេរនេះ លោក​បាន​ដាក់​អារម្មណ៍ និង​ច្រៀង​បាន​យ៉ាង​ពីរោះ​ត្រូវ​ចិត្ដ​យុវវ័យ​តែ​ម្ដង។

នេះ​ជា​លើក​ទី១​ហើយ ដែល​កូន​ប្រុស​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ កំពុង​ជ្រក​ក្រោម​ផលិតកម្ម Galaxy Navatraគឺ​លោក សុវត្ថិ សិរីវុឌ្ឍ បាន​និពន្ធ​បទ​ប្រភេទ​នេះ​ជូន​លោក​ឪពុក​ច្រៀង​ដោយ​ផ្ទាល់ ខណៈ​ដែល​រូប​លោក​ក៏​ជា​តារា​ចម្រៀង​វ័យក្មេង​និយម​ច្រៀង​បទ​បែប​ញាក់កន្ត្រាក់​អារម្មណ៍ និង​រ៉េប​នៅ​ក្នុង​ផលិតកម្ម​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ដែរ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ