មក​ដឹង​លក្ខណ​ទិញ​សំបុត្រ​ចូល​ទស្សនា​ Tiger ប៉ះ​ភ្នំពេញ​ក្រោន

  • 2021-02-02 09:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​ FORWARD PRE-SEASON CUP 2021 ​នឹង​ចាប់ផ្ដើម​ប្រកួត​ថ្ងៃ​ទី​៥ និង ទី៧ ខែ​មករា ឆ្នាំ​២០២១ នៅ​ទីលាន Prince របស់​វិសាខា ​ហើយ​ការ​ប្រកួត​មិត្ត​ភាព​នេះ​ក្រុម Angkor Tiger នឹង​ប៉ះ​​ក្រុម​ ភ្នំពេញ​ក្រោន ​វេលា​ម៉ោង ៧ យប់​។

​ការ​ប្រកួត​នេះ​មាន​ពីរ​ភេទ ១ ម៉ឺន​រៀល និង​ ៨ ពាន់​រៀល ដោយ​ចាប់​លក់​ថ្ងៃ​នេះ។ តម្លៃសំបុត្រនេះ គឺ​​អាច​ទស្សនា​បាន​ទាំង ២​ប្រ​កួត​តែ​ម្ដង សម្រាប់​វគ្គ​ចាប់​គូ​ជម្រុះ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ដោយ​ក្លឹប​​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប៉ះ ​​​​ក្លឹប​​​បាល់​​ទាត់ វិសាខា វេ​​លា​​ម៉ោង ៣​​រសៀល និង​​​ជំនួប​ ភ្នំ​​ពេញ​​ក្រោន ​ ជា​មួយ Tiger នា​វេលា​ម៉ោង ៧​យប់។

  • លក្ខខណ្ឌទិញសំបុត្រ និងចូលទស្សនា

សូមភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់​អត្ត​សញ្ញាណ​មួយ​ចំនួន ដូច​ជា​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​លិ​ខិត​ឆ្លង​ដែន​ (Passport) ឬ​កាត​សិស្ស ឬ​កាត​និស្សិត​ជា​ដើម ។

គោរពនូវវិធានការក្រសួងសុខាភិបាល ត្រូវ​ពាក់​ម៉ាស់ អ​នា​ម័យ រក្សា​គម្លាត​សង្គម (ទាំង​កន្លែង​ទិញ​សំ​បុត្រ និង​អង្គុយ​ទស្សនា​ការ​ប្រ​កួត) ពិ​សេស​ត្រូវ​វាស់​កម្ដៅ និង​បាញ់​អាល់​កុល ជា​មួយ​ម៉ា​ស៊ីន​បាញ់​សម្លាប់​មេ​រោគ​ស្វ័យ​ប្រ​វត្តិ នៅ​ច្រក​ចូល​កី​ឡ​ដ្ឋាន​ព្រីនស៍ ។ ​ករណីមានការសង្ស័យ ឬ​មាន​អាការៈ​គ្រុន​ផ្ដា​សាយ ក្ដៅខ្លួន មិន​អនុ​ញ្ញាត​ឲ្យ​ចូល​ទស្ស​នា​ឡើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី