ទៀតហើយ! ចិន ចេញម៉ូតូថ្មី ចម្លងរូបរាងពី Honda Winner និង Yamaha Exciter
- 2021-02-03 03:55:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀតហើយ! ចិន ចេញម៉ូតូថ្មី ចម្លងរូបរាងពី Honda Winner និង Yamaha Exciter
ចន្លោះមិនឃើញ
ម៉ូតូ Honda ជាច្រើនម៉ូដែល ដូចជា Cub, Dream និង Wave ជាដើម តែងតែត្រូវក្រុមហ៊ុនចិនលួចចម្លងការឌីហ្សាញ យកទៅធ្វើជារបស់ខ្លួន។
ជាក់ស្តែង ថ្មីៗនេះក្រុមហ៊ុនចិនមួយបានបញ្ចេញម៉ូតូថ្មី ហៅថា Rato SVR180 ស៊េរីឆ្នាំ២០២១ ដែលចម្លងការឌីហ្សាញពីម៉ូតូ Honda Winner និង Yamaha Exciter។
ថ្វីបើមានឈ្មោះ SVR180 ប៉ុន្តែម៉ូតូចិននេះបំពាក់ម៉ាស៊ីនកម្លាំងត្រឹម ១៥០សេសេប៉ុណ្ណោះ ហើយដំណើរការដោយចង្កឹះលេខអំប៊្រីយ៉ា ៦វគ្គ និងមានល្បឿនអតិបរមា ១០៤គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ូតូ Rato SVR180 នេះមានប្រវែង ១ ៩៤០មីល្លីម៉ែត្រ, ទទឹង ៧០០មីល្លីម៉ែត្រ និងកម្ពស់ ១ ០៩៥មីល្លីម៉ែត្រ ហើយមានកម្ពស់កែប ៧៩០មីល្លីម៉ែត្រ និងទម្ងន់ ១៥០គីឡូក្រាម។
ក្រៅពីមានរូបរាងស្រដៀងម៉ូតូ Winner និង Exciter ម៉ូតូនេះមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា កុងទ័រឌីជីថលពណ៌, ចង្កៀង LED, បូមមុខប្រភេទ Telescopic និងហ្វ្រាំងឌីសមុខ-ក្រោយ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រភពមិនបានបង្ហាញពីតម្លៃរបស់វាឡើយ៕