តារា K-Pop ៦នាក់នេះគ្រោងចូល​បម្រើទាហានឆ្នាំនេះ អស់ពេល​អាចពន្យារបានហើយ

  • 2021-02-04 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ​ថ្មីក៏ជា​ពេល​ដែល​តារា​ប្រុស​មួយចំនួន​ដល់ពេល​ត្រូវ​ចូល​បម្រើ​ក្នុងជួរ​ទាហាន ស្របពេល​អាយុ​របស់​របស់ពួកគេ​ដល់​ពេល​កំណត់​ដូចគ្នាជាមួយ​នឹង​កាតព្វកិច្ចនេះ។

តាម​ច្បាប់ទាហាន​ តារាៗ​នឹង​ត្រូវ​ដក​ខ្លួន​ពី​វិស័យសិល្បៈ ១៨​ខែ ដើម្បី​ទៅ​បម្រើជាតិមាតុភូមិ។ នេះជា​តួនាទី​សំខាន់​បំផុត​សម្រាប់​បុរសៗទាំងអស់ ហើយ​ក្នុង​នាម​ជា​អ្នក​គាំទ្រ មានតែជូនពរ​ ហើយ​រង់ចាំ​ការ​ត្រឡប់​មក​វិញរបស់​ Idol របស់ពួកគេប៉ុណ្ណោះ។

នៅ​ឆ្នាំនេះ​តារា​ដែល​គ្រោង​នឹង​ចូល​បម្រើទ័ព ឆ្នាំ២០២១នេះមាន៖

១. P.O (BLOCK B)

២. Ravi (VIXX)

៣. Minho (WINNER)

៤. BeWhy

៥. Taemin (SHINee)

៦. Seo Kang Joon

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី