Barca វិះ​ធ្លាក់​ដោយ​សារ Granada នៅ Copa de Rey សំណាង​បាន​គ្រាប់ចុង​ម៉ោងជួយ

  • 2021-02-04 02:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ឡើង​​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Copa del Rey ហើយ បន្ទាប់​ពី​ឈ្នះ Granada ទាំង​បុក​ពោះ​កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត Granada បាន​ធ្វើ​ការ​នាំ​មុខ​មុន​២​គ្រាប់ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Kenedy និង Roberto Soldado។ Barca ត្រូវ​រក​ចាំ​ដល់​នាទី​៨៨​ទើប​រក​បាន​មួយ​គ្រាប់​សង​វិញ រក​បាន​ដោយ​កីឡាករ Antoine Griezmann។

លទ្ធផល ២-១ ស្ទើរ​តែ​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត​ទៅ​ហើយ ប៉ុន្តែ​ខ្សែ​ការពារ​ឆ្វេង Jordi Alba អាច​រក​គ្រាប់​តាម​ស្មើ​ឲ្យ Barcelona នៅ​នាទី​៩០​បូក។ ការ​ប្រកួត​ត្រូវ​អូស​បន្លាយ​បន្ថែ​១៥​នាទី​ពីរ​ដង។ អរគុណ​ដល់​គ្រាប់​បាល់​​បន្ថែម​របស់ Griezmann, Frenkie de Jong និង Jordi Alba ដែល​អាច​ស្រោចស្រង់​ក្រុម​ឈ្នះ ៥-៣ លើ Granada។

Barcelona ធ្លាប់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa de Rey ៦​​ដង​ជាប់​គ្នា រវាង​ឆ្នាំ​២០១៤​ដល់​២០១៩ ក្នុង​នោះ​ពួក​គេ​អាច​លើក​ពាន​បាន​ដល់​៤​ដង។ ប៉ុន្តែ​កាល​ពី​រដូវ​កាលមុន ពួក​គេ​បាន​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​សារ Athletic Bilbao៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ