ល្អណាស់ ! វិស័យឯកជនរួមគ្នា ជួយអណ្ដូងទឹក​ និងចែកសម្ភារៈ​សិក្សា​ ដល់សិស្ស​ នៅសាលាបឋមសិក្សាត្រពាំងថ្ម

  • 2021-02-04 09:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមការងារ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សហការជាមួយក្រុមហ៊ុនហ្វត និង ក្រុមហ៊ុន អ អឹម អេ ខេមបូឌា បានរៀបចំនូវកម្មវិធីសម្ពោធ អណ្តូងចំនួន១៧ នៃគម្រោងទឹកស្អាតដើម្បីសុខភាពល្អ និងចែកសំភារៈសិក្សាទៅដល់សិស្សានុសិស្សចំនួន ១០០នាក់ នៅសាលាបឋមសិក្សាត្រពាំងថ្ម ក្នុងឃុំក្សេមក្សាន្ត ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ ធ្វើឡើងដោយមានការចូលរួមពី លោកឧកញ៉ា ឡេង សុគា អតីតប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ ២០២០ លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុន ហ្វត ព្រមទាំងគណៈគ្រប់គ្រងប្រចាំឃុំ ស្រុក លោកគ្រូអ្នកគ្រូ សមាជិកសមាជិកានៃ JCI និងសិស្សានុសិស្សដែលមានសរុប ជាង ២០០ នាក់។

គួរបញ្ជាក់ផងដែរថា គម្រោង ទឹកស្អាតដើម្បីសុខភាពល្អ នេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភពី ក្រុមហ៊ុនហ្វត និង ក្រុមហ៊ុន អ អឹម អេ ខេមបូឌា ហើយត្រូវបានអនុវត្តដោយ ក្រុមការងារនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងគោលបំណង ចូលរួមលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការផ្តល់ជាប្រភពទឹកស្អាតដល់ប្រជាជនតាមទីជនបទ។ ជាលទ្ធផលអណ្តូងចំនួន១៧ នៅក្នុងខេត្តព្រះវិហារ (៩អណ្តូង) និងខេត្តកំពង់ស្ពឺ (៨អណ្តូង) ត្រូវបានសាងសង់ដោយជោគជ័យ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី