ក្រុមហ៊ុនចំណីអាហារឈានមុខទាំងគុណភាព និងសុវត្ថិភាព CP Cambodia បំលែងខ្លួនបានយ៉ាងល្អរហូតទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ GMP និងHACCP

  • 2021-02-05 09:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន CP Cambodia បោះជំហានបានយ៉ាងល្អនៅលើទឹកដីកម្ពុជារយៈពេលជាង២៥ឆ្នាំ លើអាជីវកម្មអាហារប្រែរូប ការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មផលិតចំនីអាហារ រហូតដល់ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ GMP និងHACCP ដែលផ្តោតទៅលើសុវត្ដិភាពចំណីអាហារដល់ប្រជាកម្ពុជាទូទាំងប្រទេស។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃបង្ហាញពីភាពឥតខ្ចោះរបស់ក្រុមហ៊ុន CP Cambodia លើអាជីវកម្មអាហារប្រែរូប ចំពោះការផលិតអាហារឲ្យត្រូវតាមតម្រូវការរបស់អ្នកបរិភោគ ទាំងអនាម័យ គុណភាព និងសុវត្ថិភាព។ ក្នុងការទទួលបាននូវវិញ្ញាបនបត្រ GMP & HACCP គឺជាកម្លាំងចលករដែលជួយជំរុញឲ្យ CP Cambodia មានភាពមោះមុតក្នុងការបន្តផលិតអាហារដែលមានគុណភាព និងសុវត្ថិភាពត្រឹមត្រូវតាមស្តង់ដាជាសាកល ដើម្បីប្រជាជនទទួលបាននូវអាហារដែលមានគុណភាពល្អសម្រាប់សុខុមាលភាព។

លោក Thanachit Sriboonleu ក្រុមប្រឹក្សាភិបាលរងនៃអាជីវកម្មផលិតអាហារប្រែរូប នៃក្រុមហ៊ុន CP Cambodia

នៅក្នុងឱកាសនោះដែរ លោក Thanachit Sriboonleu ក្រុមប្រឹក្សាភិបាលរងនៃអាជីវកម្មផលិតអាហារប្រែរូប នៃក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ បានអញ្ជើញថ្លែងបើកកម្មវិធី និងសុន្ទរកថាអំពីអាជីវកម្មប្រែរូប។

ការទទួលវិញ្ញាបនបត្រ GMP គឺជាការលើកកម្ពស់មាត្រដ្ឋានក្នុងការផលិតអាហារក្នុងប្រទេសឲ្យដូចនឹងប្រទេសផ្សេងៗក្នុងតំបន់។ តួយ៉ាងដូចការទទួលបាននូវវិញ្ញាបនបត្ររ៉ាប់រង និងទទួលស្គាល់ប្រព័ន្ធស្តង់ដាអន្តរជាតិ GMP & HACCP របស់ក្រុមហ៊ុន CP Cambodia គឺជាឱកាសក្នុងការបើកឲ្យប្រជាជនកម្ពុជាទទួលបានអាហារដែលមានគុណភាពល្អ ផលិតក្នុងប្រទេស មិនបាច់នាំចូលពីក្រៅប្រទេស។ មួយវិញទៀត សម្រាប់ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រ GMP គឺអាចជួយបង្កើនទំនុកចិត្តដល់អ្នកបរិភោគ និងផ្តល់និរន្តរភាពដល់អាជីវកម្មផលិតអាហាររបស់ក្រុមហ៊ុនផ្ទាល់ ទាំងផ្នែកគុណភាពផលិតផល និងផ្នែកសុវត្ថិភាពរបស់អ្នកប្រតិបត្តិការងារគ្រប់ដំណាក់កាលក្នុងផលិតកម្ម។

យ៉ាងណាមិញ នៅក្នុងពិធីនៃការទទួលវិញ្ញាបនបត្រស្តង់ដាអន្តរជាតិនេះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Panyarak Poolthup ដែលឯកឧត្តមក៏បានអញ្ជើញជាកិត្តិយសក្នុងការថ្លែងសុន្ទរកថានៅក្នុងអង្គពិធីផងដែរ។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា

មិនត្រឹមតែប៉ុណ្ណោះ លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃក្រសួងឧស្សាហកម្ម ក៏បានអញ្ជើញជាកិត្តិយសក្នុងការថ្លែងសន្ទរកថាអំពីប្រព័ន្ធអនុវត្តការផលិតល្អតាមស្តង់ដាអន្តរជាតិ (GMP)។

លោក ម៉ៅ ធីរ៉ា ប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃក្រសួងឧស្សាហកម្ម

គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ី ភី ខេមបូឌា ចំកាត់ បានបើកប្រតិបត្តិការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារគ្រប់ប្រភេទ ឈានមុខគេនៅកម្ពុជា ដែលបែកចែកជា៣អាជីវកម្មធំៗ ដែលមានដូចជា អាជីវកម្មផលិតចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ (សត្វជ្រូក មាន់សាច់ មាន់ស្រុក មាន់ពង) អាជីវកម្មសត្វទឹក (ត្រី) អាជីវកម្មផលិតចំណីអាហារ រួមទាំងអាជីវកម្ម CP Five Star, អាជីវកម្ម CP Fresh Mart, អាជីវកម្ម Star Coffee, អាជីវកម្ម CP Fresh Shop និងអាជីវកម្មផ្សេងជាច្រើនទៀត ៕

អត្ថបទ ៖ Art