កន្លែងពេញនិយម ៥នៅភ្នំពេញ ល្អសម្រាប់ដើរហាត់ប្រាណកាត់ស្ត្រេសអត់អស់លុយមួយរៀល

  • 2021-02-07 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ភ្នំពេញ​យូរ​ តិច​អត់​ដឹង​ ថា​កន្លែង​ណា​អាច​ដើរលេង​សប្បាយ​អត់​អស់លុយ ហើយ​មើល​ថ្ងៃ​លិច​​ ឬ​ ថត​រូប​បាន​ស្អាត​ថែមទៀត​។​កន្លែង​ទាំងនេះ​មើល​ទៅ​ដូច​ធម្មតា ​តែ​បើ​ចេះ​ស្ទាយ ​និង​រៀប​​ប្លង់​ថត​វិញ​ រូប​ចេញ​មក​ដឹង​តែ​អ៉េម​ខ្លាំង ។

ចឹង​មក​ស្គាល់​កន្លែង ៥ កន្លែង​នៅ​ភ្នំពេញ​ ដែល​ដើរលេង​បាន​អត់​អស់​លុយ​មួយ​រៀល ហើយ​បើថតរូបទៀត​កាន់តែកប់​ ៖

១. កោះពេជ្រ (សំណង់ថ្មី អេលីហ្សេ) ៖ ​អ្នកណា​មិន​ស្គាល់​ជា​កន្លែង​លំហែអារម្មណ៍​ខ្នាតធំ​ នៅ​ភ្នំពេញ​យើង តែ​ខ្លះ​អាច​មិន​ចាប់​អារម្មណ៍​ត្រង់ទីតាំង​ថ្មីទើបសង់រួច និង​បើកឲ្យចូល​ដើរលេងបាន​។ ក្រៅពីទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយល្អ ក៏សម្បូរ​របស់ញុំាដែរ ។​

២. ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ៖​ ប្រសិន​បើ​អ្នក​បាន​ទៅ​លេង ​ឬ​ហាត់​ប្រាណ​ល្ងាចៗ​ នៅ​ស្តាត​អូឡាំពិក ​កុំភ្លេច​ឡើង​ទៅ​តារាង​បាល់ទាត់​ ពីព្រោះ​កន្លែង​ហ្នឹង​មើល​ថ្ងៃ​លិច​ឃើញ​ស្អាតណាស់។

៣. សួនអឺរ៉ុប ៖​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​បុរីប៉េងហួត​ បឹងស្នោរ។​ ល្បី​ខ្លាំង​ណាស់ ​សូម្បី​តែ​អ្នកថតរូប​​រៀបការ​ក៏​ទៅថត​នៅ​ទី​នោះ​ដែរ​ ពីព្រោះ​មាន​ប្លង់​ថត​រូប​ស្អាតៗ​ជា​ច្រើន​ ហើយ​ថត​មិន​ងាយជិនណាយ​ឡើយ។

៤. ព្រះ​បរមរាជវាំង ៖​ ក្រៅ​ពី​ដាក់​​ចំណី​ឲ្យ​ព្រាប​បាន​ហើយ​ អ្នក​អាច​អង្គុយ​គយ​គន់​ថ្ងៃលិច​នៅ​តាម​ដង​ទន្លេ​យើង​បាន​ទៀត​ផង។​

៥. សួន​វត្តភ្នំ ៖ ពោរ​ពេញ​ដោយ​ធម្មជាតិ​បៃតង​ខ្ចី និង​ដើមឈើធំៗ ត្រជាក់​ភ្នែក ល្អសម្រាប់​កា​រដើរ​ហាត់​ប្រាណល្​ងាច រួច​ឡើងជណ្ដើរទៅមើលថ្ងៃរះលើកំពូលភ្នំ កាន់តែ ស្រស់ស្រាយ​រំសាយ​អស់ទុក្ខកង្វល់​។

អូ! ប្រសិន​បើឃ្លាន​កំពុង ​ដើរលេង ​ថតរូប​ មើលថ្ងៃ​លិច​អី​ foodpanda អាចជួយបាន។ គ្រាន់តែចុចទូរស័ព្ទ ចូលមើលក្នុងអេប foodpanda អ្នកនឹង​ឃើញ​របស់​ញុំាឆ្ងាញ់ៗជាច្រើនមុខ តាមចំណូលចិត្ត ជាមួយសេវាដឹកឆាប់រហ័សដល់ទីតាំង ក្នុងតម្លៃសមរម្យ។

លើស​ពី​នេះ ចុចកុម្ម៉ង់របស់ញុំាឬ ទិញទំនិញពីហាងនានាតាមរយៈអេប foodpanda តែងមាន​ប្រម៉ូសិនតាមរដូវកាល​​ ជាមួយជម្រើស​បង់លុយផ្ទាល់ ឬ បង់​ជាស្រេច​តាមអនឡាញ ហើយចាំយកតែរបស់តែម្តងក៏បាន ចំណេញពេលវេលា​ និង​ ថវិកា។​

  • Promotion សម្រាប់ចូលឆ្នាំចិន ៖ ទិញ១ ថែម១ សម្រាប់ការកុម្ម៉ង់ Sweet food ពី foodpanda ចាប់ពីថ្ងៃទី ១២ - ១៤ កុម្ភៈនេះ ពីហាងមួយចំនួនដែលកំណត់ប៉ុណ្ណោះ។

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២ដុល្លារភ្លាមៗ សម្រាប់ការកុម្ម៉ង់ចាប់ពី ៤ដុល្លារឡើង​។ បញ្ជាក់៖ ​សម្រាប់​តែ​អតិថិជន​ថ្មី និង ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ។

តោះ! ចុចដោនឡូត​ foodpanda មួយទុក​ក្នុងទូរស័ព្ទទៅ ៕

វិជ្ជនី

អត្ថបទពេញនិយម