សារ​​រិះគន់​​បាញ់ Alisson ចុក​ៗ បន្ទាប់​ពី​​ធ្វើ​ឲ្យ​ខូច​បាល់​​២​គ្រាប់​ទល់​នឹង City

  • 2021-02-08 03:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ធ្វើ​ការ​រិះគន់​ដល់​អ្នក​ចាំ​ទី Alisson Becker បន្ទាប់​ពី​គេ​បាន​សាង​កំហុស​ធ្វើ​ឲ្យ​ខូច​បាល់​ពីរ​គ្រាប់ ជួយ Manchester City ឈ្នះ​នៅ Anfield។

អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​​បង្ក​កំហុស ធ្វើ​ឲ្យ Ilkay Gundogan និង Raheem Sterling រក​បាន​ម្នាក់​មួយ​គ្រាប់ ជួយ City ឈ្នះ ៤-១ លើ Liverpool។ ពេល​នេះ​​អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​​បាន​ប្រៀបធៀប​​កំហុស​របស់ Alisson ​ទៅ​នឹង Loris Karius និង David de Gea។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​ថា៖ “ Loris Karius កំពុង​មើក Alisson Becker ពេល​នេះ...”។ អំឡុង​ពេល​លេង​នៅ​ហង្សក្រហម Karius បាន​បង្ក​កំហុស​ជា​ញឹកញាប់​ក្នុង​ក្រុម​។ ជា​​ពិសេស​គេ​នៅ​ចាំ​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ​២០១៨ Liverpool ចាញ់ Real Madrid។

​មាន​ម្នាក់​ទៀត​បាន​សរសេរ​​បែប​ចំអក​ថា Alisson មិន​ចង់​ឲ្យ David de Gea មាន​អារម្មណ៍​ថា​ធ្វើ​ខុស​តែ​ឯង​ បន្ទាប់​ពី​លេង​ជាមួយ Everton ដូច្នេះ​គេ​ក៏​ឲ្យ​កាដូច Man City ២​គ្រាប់​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី