តិចថាចេះតែសម្ដែង! តារា​ចិនលំដាប់អាស៊ីទាំង ៩នេះក៏មានជំនាញផ្សេងច្រើនដែរ

  • 2021-02-08 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចិន​ភាគច្រើន​តែង​កើតមក​ជាមួយ​នឹង​ទេពកោសល្យ​ខ្ពស់ ជាពិសេស​ក្រៅពីការ​សម្ដែង​ ពួកគេ​ក៏​មាន​សមត្ថភាព​ទាក់ទង​នឹងជំនាញ​ផ្សេង​ទៀតដែរក្នុង​សិល្បៈ។ ក្នុង​នោះ​រួមមាន​ទាំង​លេង​ព្យ៉ាណូ គូររូប ហាត់គុន និង​ជំនាញ​ដទៃទៀត ដែល​សុទ្ធ​តែ​មិន​មែន​ជា​សមត្ថភាពលំៗ។

ទាំង​នេះជា​តារា​ចិន​ទាំង​ ៩​នាក់​ដែល​បង្ហាញច្បាស់​ថា​ពួកគេ​មាន​សមត្ថភាព​ច្រើន មិន​ត្រឹម​តែ​សម្ដែងមួយមុខ៖

១. Dilraba Dilmurat អាចលេងព្យ៉ាណូ វីយូឡុង រាំ​របាំប្រជាប្រិយចិន របាំឡាទីន និងចង្វាក់ទាន់សម័យ​ផ្សេងទៀត។

២. Deng Lun អាច​ហក់កម្ពស់ខ្ពស់ដល់ទៅ ១ម៉ែត្រ ៧០ឯណោះ។ លោក​បាន​ប្រឡូក​ក្នុង​វិស័យកីឡាតាំង​ពី​ ១៥មុន​មក​ម្ល៉េះ។

៣. Yang Mi មាន​ជំនាញគូរគំនូរ​និងក៏ជាជើងខ្លាំង​ខាងលេង​វីដេអូហ្គេមដែរ

៤. Jackson Yee មាន​ជំនាញ​សរសេរអក្សរផ្ចង់ និង​គូររូបចម្លាក់។ លោក​រៀន​សរសេរ​តាំង​ពី​អាយុ​ ១០ឆ្នាំ និង​បាន​សម្រេច​ស្នាដៃធំៗផ្លូវការជា​ច្រើន​កន្លង។

៥. Zhang Xincheng ពូកែ​ខាង​លេង​ព្យ៉ាណូ រាំ លេង​ហ្គីតា ច្រៀង និង​និពន្ធ​បទចម្រៀង

៦. Zhang Yuxi  ជំនាញខាងគូររូប

៧. Song Weilong ជំនាញក្បាច់គុន និង​បាន​ហាត់ត្រឹម​ត្រូវ​នៅវិហារសាវលីង

៨. Liu Tao ពូកែ​ប្រណាំងឡាន និង​ធ្លាប់ជាប់​ជា​ជើង​ឯក​ប្រណាំងឡាន​ទៀតកាលពីមុន ដល់ថ្នាក់​មាន​ងារ​ថា​ជា «Queen of Car Racing in China» ទៀត។

៩. Ning Jing ធ្លាប់ជា​ Animator ក្រៅពីនេះ​នាង​ក៏ធ្លាប់ហាត់កាយសម្ព័ន្ធ រាំ ហាត់គុន និង​ជំនាញផ្សេងទៀត​ក្នុង​វិស័យកីឡាដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី