អ្នកកីឡាកាសដ៏ល្បី សម្រេចកែភេទជានារី តបតាមក្ដីសុបិនប្រចាំជីវិត

  • 2021-02-08 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gabbi Tuft ​ឬ Gabe Tuft អតីតអ្នកកីឡាកាស ដែលគ្រប់គ្នា​ស្គាល់ច្បាស់ខាងវាយតប់ហក់ធាក់​ ពេល​នេះ​បាន​កែភេទ​ជា​នារីហើយ។

កាលនៅជាអ្នកកីឡាកាស Tyler Reks

Gabbi Tuft បាន​ចូល​ប្រឡូក​ក្នុងវិស័យ​កីឡាកាស​តាំង​ពី​ឆ្នាំ ២០០៩ រហូត​ដល់​ឆ្នាំ ២០១២ ក្រោមឈ្មោះ​លើរេញថា​ «Tyler Reks» បាន​ប្រកាស​លើ​គណនី Instagram ផ្ទាល់ខ្លួន​កាលពីថ្ងៃសុក្រសប្ដាហ៍មុន​ថា​ ខ្លួន​បាន​កែភេទ​មក​ជា​នារីហើយ។

នាង​បានសរសេរថា «គួរឲ្យអៀនខ្មាសណាស់ ហើយខ្ញុំ​ក៏លែងលាក់ដែរ។ ជា​រឿង​មួយ​ដែល​ខ្ញុំ​កប់​យូរ​មក​ហើយ​ក្នុង​ស្រមោលខ្មៅ ភាពភ័យខ្លាច និង​កាន់តែ​គួរ​ឲ្យ​ភ័យនូវអ្វី​ដែលពិភពលោកគិត ភ័យខ្លាច​ចំពោះ​អ្វី​ដែល​គ្រួសារ មិត្តភ័ក្តិ និង​អ្នកតាមដាន​ខ្ញុំ​ទាំងអស់និយាយ ឬ​ធ្វើអ្វីមួយ​មកកាន់ខ្ញុំ។ ខ្ញុំលែងខ្លាច​ហើយ ហើយខ្ញុំក៏លែងភ័យទៀតដែរ។ ពេលនេះ​ខ្ញុំ​អាច​និយាយ​ចេញ​ដោយភាព ជឿជាក់ ថា​ខ្ញុំ​ស្រឡាញ់ អ្វី​គ្រប់យ៉ាង​ដែល​ជា​ខ្ញុំ»។

ក្នុង Post នោះ Tuft នៅ​បាន​បញ្ជាក់​ដែរថា​ កាលពី​ខ្ទង់​ ៨ខែមុន ជីវិត​ខ្លួន​បាន​ធ្លាក់​ក្នុង​សភាព​ខ្មៅងងឹត ជាពិសេស​បារម្ភ​នៅពេល​ពិភពលោកដឹង​ថា​ នាង​កែ​ភេទ ហើយព្រួយថា​ តើ​នាង​ត្រូវ​ប្រឈម​មុខ​បែប​ណា​ចំពោះ​ពេល​វេលា​បែប​នេះ?

ទោះជាយ៉ាងណា​ ក្រោយចំណាយ​ពេល​សិក្សា និង​ពិចារណ​ាអស់​រយៈពេល​ជាយូរមក​នេះ​ Tuft ក៏សម្រេច​លែង​ខ្វល់ នូវ​អ្វី​ដែល​អ្នក​ផ្សេង​គិត​មក​កាន់ខ្លួន ហើយសំខាន់ទាំង​គ្រួសារ មិត្តភ័ក្តិនាង​ទាំងអស់​សុទ្ធ​តែ​ទទួល​យក​អ្វី​ដែល​ជានាង​ទាំងអស់ និង​បន្ថែម​ក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង៕

ប្រភព៖ Insider   ប្រែ​សម្រួល៖ យី សុធារី