សង្ហាដូចគ្នា ល្បីដូចគ្នា! តារាសម្ដែងប្រុសថៃ២ដួងនេះ ថែមទាំងមាន៧ចំណុចដូចគ្នាដែល Fan គួរដឹង
- 2021-02-09 09:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ហាដូចគ្នា ល្បីដូចគ្នា! តារាសម្ដែងប្រុសថៃ២ដួងនេះ ថែមទាំងមាន៧ចំណុចដូចគ្នាដែល Fan គួរដឹង
ចន្លោះមិនឃើញ
James Ma និង James Jirayu ពួកគេសុទ្ធតែជាតារាសម្ដែងថៃដែលមានសមត្ថភាព ទេពកោសល្យ ប៉ិនប្រសប់ក្នុងការសម្ដែង មានរូបរាងនឹងមុខមាត់សង្ហាម៉្យាងម្នាក់ និងប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបោះ សម្លេងល្បីល្បាញក្នុងពិភពសិល្បៈដូចគ្នា។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសទាំងពីរដួងនេះថែមទាំង មាន៧ចំណុចដូចគ្នាបេះដាក់ទៀតផង។ ដូច្នេះចង់ដឹងថាកម្លោះសង្ហាទាំងពីរដូងនេះមានអ្វីដូចគ្នាខ្លះ?
តោះ! មើលខាងក្រោមទាំងអស់គ្នា៖
១. តារាប្រុសទាំងពីរដួងនេះកើតក្នុងឆ្នាំ១៩៩៣ដូចគ្នា។ James Ma កើតនៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ១៩៩៣ ឯ James Jirayu កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៣។
២. James Ma និង James Jirayu ចាប់ផ្ដើមអាជីពជាអ្នកសិល្បៈនៅឆ្នាំ២០១៣ ពួកគេដើរតួនាំមុខ ក្នុងរឿង “Suparburoot Jutathep”។
៣. ពួកគេមានបងប្អូនស្រីម្នាក់ដូចគ្នា។
៤. James ma ចាប់ផ្ដើមការងារសិល្បៈនៅ A-Supachai ។ James Jirayu ឈានជើងប្រឡូកការងារនៅ P’Pek
៥. James Jirayu ជាកូនកាត់ចិន ចំណែក James Ma ជាកូនថៃកាត់ស៊ាងហៃ
៦. James Ma ចូលចិត្តលេងវាយកូនហ្គោល James Jirayu ចូលចិត្តលេង Guitar។
៧. កម្លោះសង្ហាកូនកាត់ចិត្តទាំងពីរនេះសុទ្ធតែធ្លាប់បានរួមសម្ដែងជាដៃគូជាមួយ Kimmy Kimberly, Anne Voltemas និង Yaya Urassya៕