អ្នកនិពន្ធនៅ Galaxy Navatra ទទួលរង្វាន់គាប់ចិត្ត ក្រោយធ្វើបទមួយឲ្យ សីម៉ា ច្រៀងផ្ទុះភ្លូកទឹកភ្លូកដី
- 2021-02-10 05:08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធនៅ Galaxy Navatra ទទួលរង្វាន់គាប់ចិត្ត ក្រោយធ្វើបទមួយឲ្យ សីម៉ា ច្រៀងផ្ទុះភ្លូកទឹកភ្លូកដី
ចន្លោះមិនឃើញ
អ្នកនិពន្ធមានស្នាដៃល្អ១រូបឈ្មោះថា ប្រុសម៉ៅ បានទទួលរង្វាន់ធំពីផលិតកម្ម ក្រោយពីបទចម្រៀងរបស់គេ១បទ និពន្ធឲ្យ តន់ ចន្ទសីម៉ា ច្រៀង ផ្ទុះខ្លាំង ត្រឹម១ខែសោះ មានអ្នកចូលស្ដាប់ភ្លូកទឹកភ្លូកដី។
បទចម្រៀងនោះ គឺបទ "ពេលណាជួបគេម្ដងទៀត" ជាចម្រៀងតម្អូញតម្អែរពីរឿងស្នេហា ស្ដាប់ទៅគួរឲ្យអាណិត។ បទនេះច្រៀងដោយ តន់ ចន្ទសីម៉ា និងបានចេញផ្សាយនៅលើយូធូបរបស់ផលិតកម្មកាលពីចុងឆ្នាំ ២០២០។ ចំណុចគួរចាប់អារម្មណ៍ ត្រឹមរយៈ១ខែក្រោយពីចេញផ្សាយប៉ុណ្ណោះ បទចម្រៀងមនោសញ្ចេតនាលន្លង់លន្លោចមួយនេះ មានអ្នកចុចចូលទស្សនាដល់ទៅជាង ១០លានដងឯណោះ។
តួលេខនេះ ប្រុសម៉ៅ ដែលជាអ្នកនិពន្ធបទភ្លេងនៃបទចម្រៀងខាងលើ បញ្ជាក់ថា ក្លាយជាបទដែលមានអ្នកចូលទស្សនា និងស្ដាប់ច្រើនជាងគេប្រចាំខែ។ ដូច្នេះហើយលោកទទួលបានប្រាក់រង្វាន់ចំនួន ១០០០ដុល្លារអាមេរិកពីផលិតកម្មទុកជាការលើកទឹកចិត្ត។
តាមរយៈវីដេអូខ្លី ប្រុសម៉ៅ ថ្លែងថា "ខ្ញុំឈ្មោះ ប្រុសម៉ៅ ជាអ្នកនិពន្ធប្រចាំនៅផលិតកម្ម Galaxy Navatra និងជាអ្នកនិពន្ធបទភ្លេងបទ "ពេលណាជួបគេម្ដងទៀត" ដែលខ្ញុំបានសហការផលិតជាមួយបង យឹម តាស្រង់ ហើយបទនេះ ទទួលបានការគាំទ្រខ្លាំងជាងគេ ត្រឹមតែ ១ខែទេ បទមានអ្នកចូលមើលដល់ទៅជាង ១០លានដង ហើយ ថ្ងៃនេះ ខ្ញុំទទួលបានប្រាក់លើកទឹកចិត្តចំនួន ១០០០ដុល្លារ អរគុណសម្រាប់ការគាំទ្រ!”។
ផលិតកម្ម Galaxy Navatra ក៏បានចែកចាយដំណឹងនេះដែរ បញ្ជាក់ពីសមិទ្ធផលរបស់អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ នាពេលនេះ និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលមកអបអរអ្នកនិពន្ធវ័យក្មេង៕
ស្ដាប់បទនេះ ទាំងអស់គ្នាម្ដងទៀតមើល៍៖