Barcelona ​ចាញ់ Sevilla ​២-០ ​ជើង​ទី​១ Copa del Rey ​

  • 2021-02-11 01:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Sevilla ​ក្នុង​លទ្ធផល ​២-០ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​ក្នុង​ជើង​ទី​១​នា​យប់មិញ​នេះ។

​ក្នុង​ទឹកដី​របស់ Sevilla ​ផ្ទាល់ ពួកគេ​ពិត​ជា​លេង​បាន​ល្អ​មែនទែន ជា​ពិសេស​តំបន់​ការពារ​និង​អ្នក​ចាំទី​តែ​ម្ដង ដែល​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​គ្រាប់។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ពួកគេ​ថែម​ទាំង​អាច​រក​គ្រាប់​បាល់​បាន​ថែម​ទៀត។ ​ដោយ​២​គ្រាប់​នោះ ​ធ្វើ​បាន​សម្រេច​ដោយ Kounde ​នៅ​នាទី​២៥ ​និង Rakitic ​នៅ​នាទី​៨៥។

​យ៉ាងណា ​នេះ​គ្រាន់​តែ​ជា​ជើង​ទី​១​ប៉ុណ្ណោះ​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​២​ទៀត​នៅ​ទឹក​ដី Barcelona ​ម្ដង​នៅ​ដើម​ខែ​មីនា​ឆ្នាំ​២០២១​ខាង​មុខ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ