ទីកន្លែងធ្វើការដ៏ប្រណីត Atom នឹងក្លាយជាការិយាល័យនិងបន្ទប់ប្រជុំ សម្រាប់អ្នកជំនួញដ៏ថ្មីបំផុតក្នុងទីក្រុងភ្នំពេញ

  • 2021-02-11 09:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១៖ Atom ដែលជាកន្លែងធ្វើការថ្មីដែលប្រកបទៅដោយការរចនាដ៏ពេញនិយមនឹងចាប់ផ្តើមបើកបម្រើអតិថិជនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃនេះ។

ជាមួយនឹងការរចនាដ៏សក្តិសមបំផុតសម្រាប់សហគ្រិន អ្នកជំនួញ ក្រុមហ៊ុនធនតូចនិងធំគ្រប់ប្រភេទ Atom គឺជាការរចនាចុងក្រោយបង្អស់របស់អគារពាណិជ្ជកម្មវឌ្ឍនៈ។

Atom មានទីតាំងស្ថិតនៅក្នុងអគារវឌ្ឍនៈជាន់ទី៦ ដែលជាទីតាំងប្រកបដោយកិត្យានុភាពសម្រាប់ជំនួញគ្រប់ប្រភេទ ជាមួយនឹងទំហំដ៏ធំទូលាយដល់ទៅ៥៧៥ម៉ែត្រការ៉េ រាងអក្សរL ងាយស្រួលក្នុងការបង្ហាញម៉ាកផលិតផលនិងជំនួញទីនោះបានយ៉ាងល្អឥតខ្ចោះ។

លោក M Moser ដែលជាអ្នករចនាទីកន្លែងធ្វើការឈានមុខនៅទូទាំងពិភពលោក បានបង្កើត Atom ក្រោមការគិតគូរយ៉ាងម៉ត់ចត់ទៅលើសារៈសំខាន់នៃតុល្យភាពការងារនិងជីវិត។ Atom នឹងមិនត្រឹមតែជាកន្លែងធ្វើការតែប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលត្រូវការកន្លែងធ្វើការប្រកបដោយបរិយាកាសស្រស់ស្រាយនិងផាសុកភាព ជាមួយគ្រឿងសង្ហារឹមដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់។

លោក M Moser បានឲ្យដឹងថា៖ «ពួកយើងពិតជារំភើបខ្លាំងណាស់ដែលត្រូវបានជ្រើសរើសឲ្យមកធ្វើការបង្កើតទីកន្លែងមួយនេះឡើង។ ពួកយើងក៏បានធ្វើការសិក្សាយ៉ាងស៊ីជម្រៅតាមរយៈការស្រាវជ្រាវរបស់យើងទៅលើការបង្កើតទីកន្លែងធ្វើការពីចម្ងាយមួយនេះឡើង។ វាច្បាស់ខ្លាំងណាស់ដែលបុគ្គលម្នាក់ៗជាទូទៅតែងតែចង់រៀនពីគ្នាទៅវិញទៅមក ឬធ្វើការសហការជាមួយគ្នា។

បើទោះបីមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តទៅលើកន្លែងធ្វើការខុសៗគ្នាក៏ដោយ ទីកន្លែងធ្វើការនាពេលអនាគតនឹងមិនផ្តោតទៅលើការរៀបចំតុកៅអីឬសាឡុងតែមួយមុខនោះទេ តែវានឹងនាំយកនូវបរិយាកាសធ្វើការដែលអ្នករាល់គ្នាអាចជួបមុខផ្ទាល់និងធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងរវាងស្ថាប័នផងដែរ»។

ចំពោះអ្នកដែលមានចំណាប់អារម្មណ៍លើការរចនាផ្នែកខាងក្នុងអគារ នឹងបានស្គាល់ពីស្នាដៃរបស់លោក Haworth ដែលជាទូទៅលោកតែងតែរចនាដោយបំពាក់កៅអីសាឡុង និងតុកាហ្វេទាបៗ ដែលធ្វើឲ្យបរិយាកាសនៃការធ្វើការងារកាន់តែមានភាពរីករាយ ជាមួយនឹងទស្សនីយភាពទីក្រុងទាំងមូលពីលើអគារយ៉ាងខ្ពស់។

លោក Haworth បានឲ្យដឹងថា៖ «កន្លែងធ្វើការងារដ៏ល្អបំផុតមិនមែនជាកន្លែងដែលផ្តល់តុកៅអីសម្រាប់អង្គុយធ្វើការនោះទេ។ វាជាកន្លែងដែលផ្តល់ផាសុកភាព អារម្មណ៍ស្រស់ថ្លា ជ្រះស្រឡះ និងជម្រុញឲ្យមានការសន្ទនារវាងគ្នា។ រាល់ស្នាដៃនៃការរចនារបស់លោក Haworth ត្រូវបានមើលឃើញថាជាកន្លែងបង្កើតការប្រាស្រ័យទាក់ទងរវាងគ្នា កន្លែងដែលជម្រុញការគិត ការឆ្លុះបញ្ជាំងនិងបង្កើនទំនាក់ទំនង ដែលអ្នកគ្រប់គ្នាពិបាកក្នុងការបដិសេធមកការិយាល័យ»។

គ្រឿងសង្ហារឹមរបស់ Atom ដែលត្រូវបាននាំចូលជាពិសេសដោយក្រុមហ៊ុនវឌ្ឍនៈ (Vattanac Investment) បានបង្ហាញពីលក្ខណៈដ៏ប្រសើរនៃការជ្រើសរើសពណ៌ដែលមានសណ្ឋានដីឥដ្ឋ ខៀវចាស់ និងបៃតងចាស់ ក្រាលដោយកម្រាលបេតុង ជញ្ជាំងពណ៌ឈើ លំអដោយរុក្ខជាតិបៃតងដែលដាក់តាំងនៅលើជញ្ជាំងទូដែក។

Atom ត្រូវបានចែកចេញជាបីផ្នែកសំខាន់ៗ៖

• បន្ទប់បៃតង៖ ជាបន្ទប់ប្រជុំដែលមានខ្នាតមធ្យមនិងផ្តល់ជម្រើសប្រជុំសម្រាប់មនុស្សពីរនាក់ ឬការអង្គុយធ្វើការម្នាក់ឯង និងជាកន្លែងទូលាយដែលអាចរៀបចំកម្មវិធីតូចៗឬសន្និសិទ្ធនានា ជាមួយនឹងម៉ាស៊ីនបញ្ជាំងសម្រាប់ការធ្វើបទបង្ហាញ ព្រមទាំងផ្តល់ទស្សនីយភាពដ៏ត្រជាក់ភ្នែកនៃទីក្រុងផងដែរ។

• បណ្ណាល័យ៖ វាជាកន្លែងមួយដែលផ្តល់ភាពបត់បែនយ៉ាងពិសេសទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។ វាត្រូវបានបង្កើតឡើងពីបន្ទប់ប្រជុំចំនួន៣ មានពណ៌ខុសៗគ្នា ដែលអាចផ្ទុកអ្នកចូលរួមរហូតដល់៣៨នាក់ ព្រមទាំងត្រូវបានតាំងលំអដោយសម្ភារៈការិយាល័យ គ្រឿងសង្ហារឹមដែលងាយស្រួលផ្លាស់ទីនិងរៀបចំ និងទូសៀវភៅត្រូវបានតម្រៀបយ៉ាងមានសណ្តាប់ធ្នាប់នៅតាមជញ្ជាំង ថូផ្កានិងរូបសំណាក់លំអតូចៗ ដែលញ៉ាំងឲ្យបរិយាកាសបណ្ណាល័យកាន់តែមានភាពទំនើប។

• កន្លែងអង្គុយលេង៖ នេះជាកន្លែងលំហមួយដែលត្រូវបានរៀបចំដោយសាឡុង កៅអីសាឡុង និងតុកាហ្វេដែលជម្រុញឲ្យបរិយាកាសធ្វើការកាន់តែមានភាពស្វាហាប់ឡើង។ អតិថិជនក៏អាចមកទទួលទានកាហ្វេ នៅពេលពួកគេសម្រាកនិងគយគន់ទេសភាពទីក្រុងពីលើអគារផងដែរ។

Atom ក៏នឹងផ្តល់ជូនអ្វីៗគ្រប់យ៉ាងដែលទាំងអតិថិជនខ្មែរនិងបរទេសរំពឹងរងចាំពីបទពិសោធន៍នៃកន្លែងធ្វើការថ្មីនេះ។ ទាំងនេះរួមបញ្ចូលទាំងទូសម្រាប់ដាក់សម្ភារៈផ្ទាល់ខ្លួន ម៉ាស៊ីនព្រីន និងតុដែលអាចកំណត់កម្ពស់បាន។ ទីកន្លែងដែលប្រកបទៅដោយរុក្ខជាតិបៃតងនេះក៏នឹងជួយជម្រុញឲ្យមានការបង្កើតទំនាក់ទំនងរវាងគ្នាបានយ៉ាងងាយស្រួល។ សម្រាប់អ្នកដែលស្នាក់នៅក្នុងអគារ Atom ក៏ផ្តល់លក្ខខណ្ឌពិសេសដល់ពួកគេដើម្បីឲ្យពួកគេមានពេលគ្រប់គ្រាន់ មុនពេលធ្វើការសម្រេចចិត្តជួលរយៈពេលយូរ។

អ្វីដែលកាន់តែពិសេស ដោយសារ Atom ក៏ជាផ្នែកមួយនៃវឌ្ឍនៈគ្រុប ដែលតែងតែផ្តល់ភាពច្នៃប្រឌិត បង្កើតទំនោរថ្មី និងគោលដៅសម្រាប់អ្នកដែលនិយមចូលចិត្តការរចនាខាងក្នុងអគារ អតិថិជនក៏នឹងមានឱកាសអាចត្រលប់មកផ្ទះវិញជាមួយនឹងគ្រឿងសង្ហារឹមជាទីពេញចិត្តតាមរយៈការកុម្ម៉ង់បញ្ជាទិញផងដែរ។

Atom ត្រូវបានបង្កើតឡើងជាមួយនឹងការរចនាដែលផ្តោតលើសុខុមាលភាពរបស់អតិថិជនជាចំបង។ ហើយពិតណាស់ ពួកយើងបានផ្សារភ្ជាប់វានឹងញាណទាំងអស់។ គ្រឿងសង្ហារឹមដ៏ប្រណីតផ្តល់ភាពស្រណុកស្រួល ខណៈពេលដែលទេសភាពដ៏ស្រស់ស្អាតផ្តល់ជាចំណីចក្ខុ។ ចំណែកអាហារនិងភេសជ្ជៈផ្តល់ជាឱជារសដែលមិនមានគូរប្រៀប និងក្លិនក្រអូបឈ្ងុយនៃកាហ្វេដែលផលិតស្រស់និងខ្យល់អាហារបរិសុទ្ធនិងស្រស់ថ្លាគឺជាអ្វីដែលអតិថិជនមិនអាចបំភ្លេចបាន។ តន្រ្តីនឹងកាន់តែញ៉ាំងឲ្យបរិយាកាសធ្វើការកាន់តែមានភាពរលូនថែមទៀត។

ជាមួយនឹងកិត្តនាមដ៏ល្បីលាញ Atom នឹងក្លាយជាដៃគូរដ៏ល្អឥតខ្ចោះមួយ ដែលនឹងចូលរួមបន្ថែមគុណប្រយោជន៍ដ៏ច្រើនលើសលប់ដល់អគារវឌ្ឍនៈផងដែរ។ អតិថិជនរបស់ Atom នឹងអាចមកទទួលយកបទពិសោធន៍ទាំងអស់ ទាំងការងារ ទិញអីវ៉ាន់ និងការទទួលទានអាហារក្នុងទីកន្លែងតែមួយ។

អំពីអគារពាណិជ្ជកម្មវឌ្ឍនៈ៖ អគារវឌ្ឍនៈ គឺជាអគារពាណិជ្ជកម្មដ៏មានកិត្យានុភាពមួយនៅក្នុងទីក្រុងភ្នំពេញ។ វាត្រូវបានសាងសង់នៅកម្ពស់រហូតដល់១៨៨ម៉ែត្រ និងរចនានិងសាងសង់ឲ្យសក្តិសមទៅតាមតម្រូវការស្តង់ដារអន្តរជាតិនៃជំនួញនិងក្រុមហ៊ុនដែលកំពុងកើនឡើង និងដើម្បីផ្តល់ភាពសប្បាយរីករាយនិងងាយស្រួលក្នុងរស់នៅរបស់សហគមន៍។ អគារពាណិជ្ជកម្មវឌ្ឍនៈត្រូវបានទទួលស្គាល់ដោយ Gold Certification in LEED (Leadership in Energy and Environmental Design) ដែលជាអង្គការអន្តរជាតិដែលផ្តល់ការវាយតម្លៃទៅលើអគារដែលផ្តល់ការយកចិត្តទុកដាក់លើបរិស្ថាននិងបង្កើតឡើងដោយ United States Green Building Council ។

អគារពាណិជ្ជកម្មវឌ្ឍនៈ គឺជាអគារដំបូងបង្អស់ដែលត្រូវបានទទួលស្គាល់ដោយ Gold LEED ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ វាបានក្លាយជាសូចនាករនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព លើកកម្ពស់ការសាងសង់អគារដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងទទួលបានសមិទ្ធលើសពីការរំពឹងទុក។ អគារពាណិជ្ជកម្មវឌ្ឍនៈមិនត្រឹមតែជាអគារនិមិត្តរូបនៅលើឆាកអន្តរជាតិ ប៉ុន្តែវាក៏បានបង្ហាញពីការយកចិត្តទុកដាក់និងរួមបញ្ចូលទំនួលខុសត្រូវសង្គមនិងបរិស្ថាននិងជាអ្នកដឹកនាំការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយនឹងរូបរាងដូចខ្នងនាគនិងរួមបញ្ចូលធាតុផ្សំនៃហុងស៊ុយនិងគំនូរនាគបុរាណដែលមានកម្ពស់ ១៨៨ ម៉ែត្រ និង៣៩ ជាន់ អគារវឌ្ឍនៈបានក្លាយជាអគារកប់ពពកក្នុងរាជធានីភ្នំពេញ។ អគារវឌ្ឍនៈក៏ទទួលបានពានរង្វាន់អគារពាណិជ្ជកម្មល្អបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១២៕

សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ 023 963 039

អត្ថបទថ្មី