ស្អាតណាស់! ៧សន្លឹកក្នុងអាងហែលទឹកពី សេង រដ្ឋា ជាមួយ លីវ ជីលី!

  • 2021-02-12 03:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់ជ័យលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បាន​បង្ហាញ​សម្រស់​ដ៏ស្រស់ស្អាត និងសិចស៊ី នាព្រឹកនេះ នៅលើគណនីបណ្ដាញសង្គម​របស់​នាង។ រដ្ឋាបានបញ្ជាក់ថា រូបភាពទាំង ៧សន្លឹកក្នុងឈុតប៊ីគីនីពីអាងហែលទឹកនេះ គឺថត​នៅខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តផ្ទាល់ខ្លួនរបស់នាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍​នោះ គឺក្នុងអាងហែលទឹកជាមួយរដ្ឋា ក៏មាន​វត្តមានា​ម្ចាស់ជ័យលាភី​ថ្មី​នៃ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ផងដែរ។

រូបភាពទាំងនេះ បានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធស្អិតរមួត រវាង​ពួកគេអតីតម្ចាស់ជ័យលាភី និងម្ចាស់ជ័យលាភីបច្ចុប្បន្ន។ មិនត្រឹមតែដើរកម្សាន្តជាមួយគ្នានោះទេ នៅលើបណ្ដាញសង្គម​របស់​ពួកគេទាំង២ នាក់ ក៏បានបង្ហាញ​ពីការរាប់អានគ្នាយ៉ាងគួរឲ្យសរសើរ​ផងដែរ។

តោះ! ចង់ដឹងថា រដ្ឋា និងជីលី ស្រស់ស្អាតយ៉ាងណា សូមទស្សនា​រូបភាពខាងក្រោមនេះ៖

អត្ថបទពេញនិយម