វីដេអូខ្សែជីវិត សាលិ ពីសារព័ត៌មានអន្តរជាតិដ៏ល្បីបំផុត “Nas Daily” កំពុងល្បីរន្ទឺពេញពិភពលោក

  • 2021-02-13 07:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធុច សាលិ កូនខ្មែរមានឈ្មោះល្បីល្បាញដល់អន្តរជាតិ ពេលនេះបានធ្វើឱ្យប្រជាជនជុំវិញសាកលលោកផ្ទុះការស្ញប់ស្ងែងជាថ្មី ក្រោយសារព័ត៌មានដ៏ល្បីល្បាញបំផុតលំដាប់អន្តរជាតិ Nas Daily បានធ្វើវីដេអូពីខ្សែជីវិតក្មេងប្រុសកម្ពុជារូបនេះ ដែលចេះនិយាយភាសាបរទេសរហូតដល់ទៅ ១២ ភាសា ។

វីដេអូរយៈពេលប្រមាណជាង ៥ នាទី កំពុងល្បីសុសសាយខ្លាំង មានអ្នកទស្សនារាប់លានដង អ្នកចែករំលែករាប់ម៉ឺននាក់ពី blogger មានដើមកំណើតមកពីប្រទេស Araba បានធ្វើការបង្ហោះនៅទំព័រហ្វេសប៊ុកផេក Nas Daily ដែលមានអ្នកតាមដានប្រមាណជិត ២០ លាននាក់ ។ ក្នុងវីដេអូនោះបានបង្ហាញពីសមត្ថភាពកូនខ្មែរ ធុច សាលិ អាចនិយាយបានច្រើនភាសាមិនមែន ២ ឬ ២ ឬ ៣ ឬ ៥ នោះទេ គឺរហូតសល់ ១២ ភាសាយ៉ាងស្ទាត់ជំនាញ ។ ក្នុងនោះមានដូចជា៖ ចិន ចិនកុកងឺ កូរ៉េ អេស្បាញ បារាំង រុស្ស៊ី ជប៉ុន អង់គ្លេស ថៃ ជាដើម ។

វីដេអូខាងលើមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់ សាលិ ប៉ុណ្ណោះទេ ប៉ុន្តែលោក Nuseir Yassin បានធ្វើការរៀបរាប់ពីការតស៊ូ របស់ក្មេងប្រុសរូបនេះ រហូតអាចចេះភាសាផ្សេងៗគ្នាជាច្រើនដូចភាសាកំណើតរបស់ខ្លួន ។ ដោយផ្ដើមចេញពីគ្រួសារមានជីវភាពខ្វះខាត សាលិ បានទៅលក់ដូរវត្ថុអានុស្សាវរីយ៍ឱ្យភ្ញៀវទេសចរ នៅប្រាសាទអង្គរ ដោយភាពឆ្លាតវៀងវៃរូបគេ បានសុំភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ ដើម្បីឱ្យជួយបង្រៀនភាសាបរទេស ពាក្យថ្មីៗជារៀងរាល់ថ្ងៃ ។ នៅទីបំផុត សាលិ ចេះនិយាយទាំងនោះ ហើយអាចទំនាក់ទំនងបាន ដើម្បីងាយស្រួលលក់វត្ថុអានុស្សាវរីយ៍របស់ខ្លួន ។

ថ្ងៃមួយមានភ្ញៀវទេសចរបានថតវីដេអូសកម្មភាពលក់ដូររបស់សាលិ ហើយប្រើភាសាបានច្រើននោះ បានធ្វើឱ្យល្បីល្បាញពេញសកលលោក មានសប្បុរសជនជាច្រើនធ្វើការឧបត្ថម្ភ រហូតបានទទួលអាហារូបករណ៍ទៅរៀនដល់ប្រទេសចិនទៀតផង ។

ដើម្បីចង់ដឹងថាវីដេអូនេះអស្ចារ្យយ៉ាងណានោះ សូមទស្សនាដូចខាងក្រោមនេះ៖