សុខ​ ធី​ ចាញ់​ពិន្ទុ​ថៃ​យប់​មិញ​ភ្លាត់​បែក​ ខណៈ​ការ​ប្រកួត​មាន​អ្នក​ទស្សនា​ Live​ ច្រើន

  • 2021-02-15 03:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​បន្ទាយមានជ័យ​ សុខ​ ធី​ យប់​មិញ​នេះ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ ប៉ុន្តែ​ការ​ប្រកួត​ជក់ចិត្ត​ មាន​ការ​គាំទ្រ​ច្រើន​សំណាក់​អ្នក​តាមដាន​ប្រដាល់។​

សុខ ធី (ស្ដាំ) និង​កីឡាករ​ថៃ

ការ​ប្រកួត​យប់​មិញ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​ សុខ​ ធី​ ចាញ់​ពិន្ទុ​ថៃ​ (សឿនយ៉ៃ)​ និង​ភ្លាត់​ចូល​កែង​របស់​គេ​បែក​ក្នុង​ទឹក​ទី៤។​ ចាប់​ពី​ទឹក​១ ​មក​ការ​ប្រកួត​គឺ​ប្រហាក់ប្រហែល​គ្នា​នោះ​ទេ​ ពោល​ចូល​ដល់​ទឹក៤​ កីឡាករ​ថៃ​ចាប់​ផ្ដើម​បុក​ខ្លាំង​ដើម្បី​យក​ពិន្ទុ​ ខណៈ​ការ​បុក​នោះ​មាន​ស្នៀត​ជង្គង់​ហោះ​ និង​បត់​កែង​ថែម​ទៀត​ផង។​

រូបភាពលើហ្វេសបុក សុខ​ ធី

ដោយ​ដឹង​ថា​នឹង​ចាញ់​ពិន្ទុ​ថៃ​ ចូល​ទឹក៥​ សុខ​ ធី​ បាន​ដើរ​បុក​វ៉ៃ​ពោះ​វិញ​ យ៉ាង​ណា​ក៏មិន​អាច​ផ្ដួល​ឲ្យ​ដៃគូ​សន្លប់​ ឬ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​បាន​នោះ​ឡើយ។​ បញ្ចប់​ការ​ប្រកួត​ សុខ​ ធី​ បាន​ត្រឹម​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ (សឿយ៉ៃ)​ ប៉ុណ្ណោះ។​ អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ផេក​ប្រដាក់​ក្នុង​ស្រុក​មួយ​បាន​ឡាយ​ការ​ប្រកួត​របស់​ សុខ​ ធី​ និង​អធិប្បាយ​ថែម​ទៀត។​ ចំណែក​ការ​ប្រកួត​មួយ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ទស្សនា​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​