មកស្គាល់ពីប្រវត្តិអ្នកផលិតវីដេអូកំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម

  • 2021-02-16 08:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើតនៅក្នុងត្រកូលគ្រួសារមានជីវភាពមធ្យម លោក Nas ដែលត្រូវបានគេស្គាល់នៅលើបណ្តាញសង្គមថា Nas Daily បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ជកិច្ចនៅសកលវិទ្យាល័យ Harvard មុនក្លាយទៅជាអ្នកផលិតវីដេអូអាជីព។

លោក Nas Daily មានឈ្មោះពិតថា So Yassin មានដើមកំណើតជាជនជាតិអ៉ីស្រាអែលកាត់ប៉ាឡេស្ទីន លោកមានបងប្អូន៤នាក់ មានម្តាយជាគ្រូបង្រៀន និងឪពុកជាអ្នកទស្សនវិទូ។ ដោយមើលឃើញថា ការងារដែលលោកធ្វើប្រចាំថ្ងៃនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្រុង New York ពុំបានធ្វើឲ្យលោកសប្យាយចិត្តនោះ លោកបានសម្រេចចិត្តបោះបង់ការងារនៅក្នុង office ចោលរួចទៅចាប់ផ្តើមផលិតវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គមវិញ។

លោកបាននិយាយថា "ក្នុងពេលមួយឆ្នាំកន្លះ ខ្ញុំសន្សំលុយបានចំនួន ៦ម៉ឺនដុល្លារពីការធ្ចើការឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Paypal។ បន្ទាប់មកខ្ញុំបានយកលុយទាំងនោះទៅទិញកាមេរ៉ា សំបុត្រយន្តហោះ រួចប្តេជ្ញាចិត្តថា នឺងធ្វើដំណើរជុំវិញពិភពលោក"។ លោក Nas ថ្លែងបន្ថែម។

ដោយទទួលបានផ្លែផ្កាលើការទាក់ទាញមហាជនឲ្យចូលមើលវីដេអូ លោក Nas Daily ត្រូវបានក្រុមហ៊ុនរុស្ស៊ីទាក់ទងដើម្បីផលិតវីដេអូ ឲ្យក្រុមហ៊ុនពួកគេ ដោយលោកទទួលបានទឹកប្រាក់ ៣ពាន់ដុល្លារ។ បន្តបន្ទាប់មកទៀតមានក្រុមហ៊ុនជាច្រើនបានធ្វើការឧបត្ថម្តទៅដល់លោកផងដែរ។

គួរបញ្ជាក់ផងដែរថា មកទល់សព្វថ្ងៃនេះផេក Nas Daily មានអ្នកតាមដានដល់ទៅជាង៨លាននាក់ ជុំវិញពិភពលោកហើយវីដេអូនីមួយៗ ត្រូវបានគេចូលទស្សនាច្រើនលើសលប់ស្ទើរមិនគួរឲ្យជឿ៕

ប្រភព៖ Businessinsider   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ