អូនប្រែហើយ! ភិន សុដាលីស ឡើងគីឡូប្រែរូបរាងស្ទើរមិនគួរឱ្យជឿរ
- 2021-02-16 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូនប្រែហើយ! ភិន សុដាលីស ឡើងគីឡូប្រែរូបរាងស្ទើរមិនគួរឱ្យជឿរ
ចន្លោះមិនឃើញ
មួយរយៈក្រោយនេះតារាសម្ដែង និងជាពិធីការនីល្បីឈ្មោះ ភិន សុដាលីស ត្រូវបានមហាជនចាប់ អារម្មណ៍យ៉ាងខ្លាំងជាមួយរូបរាង និងមុខមាត់របស់អ្នកនាងដោយសារតែតារាស្រីរូបនេះហាក់មាន សាច់មានឈាមឡើងគីឡូច្រើនជាងមុន ជាហេតុធ្វើឱ្យផ្នែកខ្លះនៃរាងកាយនាងត្រូវប្រែប្រួល។
បើប្រៀបកាលពីមុន និងពេលបច្ចុប្បន្នអាចនិយាយបានថាតារាសម្ដែងស្រីថ្ពាល់ខួច សុដាលីស ហាក់ មានភាពខុសប្លែកស្ទើរមិនគួរឱ្យជឿរ ព្រោះថាកន្លងមកធ្លាប់តែឃើញ សុដាលីស មានរាង តូចច្រឡឹង ដើមដៃ នឹងជើងស្រឡូនស្អាត ប៉ុន្តែបែរជាមួយរយៈចុងក្រោយនេះនាងឡើងគីឡូ ខ្លាំងដែលធ្វើឱ្យរូបរាង ដ៏ស្រស់ស្អាតរបស់នាងកាលពីមុនត្រូវបាត់បង់ ប្រែជាមានសាច់ទ្រលុកទ្រលន់ ជាងមុនទាំងមុខមាត់ និងរូបរាង។
កាលពីថ្ងៃទី១០ខែកុម្ភៈកន្លងទៅ គេសង្កេតឃើញថា សុដាលីសបានលេចមុខក្នុងកម្មវិធីខួបកំណើត របស់តារាសម្ដែងកញ្ញា មាន សូនីតា ហើយនៅក្នុងរាត្រីនោះ ដាលីស តែងខ្លួនឡើងខ្ញង់ជាមួយឈុតរ៉ូប ពណ៌លឿងលាយខ្មៅ។ វេលានោះហើយ ដែលគេមើលឃើញថា តារាស្រីមានសាច់ឈាមទ្រុកទ្រលន់ ទាំងផ្ទៃមុខ ដើមដៃ និងរូបរាងទាំងមូល ស្ទើរមិនគួរឲ្យជឿ។ យ៉ាងណាមិញ គេមិនដឹងនៅឡើយទេថា ការឡើងគីឡូខ្លាំងថ្នាក់នេះមកពីមូលហេតុអ្វី? ហើយ សុដាលីស នឹងសម្រេចធ្វើបែបណាដើម្បីឱ្យរូបរាងរបស់ខ្លួន ត្រឡប់ទៅរករាងស្រស់ស្អាតពី។
នៅក្នុងថ្ងៃនេះ ដាលីស បានបដិសេធន៍សុំមិនធ្វើបទសម្ភាសន៍ជាមួយ Sabay អំពីការប្រែប្រួលរូបរាងមកជាធាត់ទ្រលុកទ្រលន់នេះ។ កូនស្រីរបស់លោក អ៊ិន សុភិន ថ្លែងថា "មិនបាច់សម្ភាសន៍អីទេបង កំពុងតែព្យាយាមសម្រកហើយ(សើច!)" ៕