មនុស្ស ២ផ្សេងគ្នា តែទេវតាកំណត់ឲ្យ Liying និង Yang Mi មានចំណុចដូចគ្នាច្រើនគួរសម

  • 2021-02-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះ​ជា​តារា​ជួរ​មុខ​ដូច​គ្នា​លើ​វិថី​សិល្បៈ​ចិន ឯអ្នក​គាំទ្រ​សម្រាប់​ Yang Mi និង Zhao Liying ក៏​មាន​មិនខ្វះដូចគ្នា ស្របពេល​ជាមួយ​គ្នា​នោះ បើគិត​ពី​ចំណូល​ដែល​ពួកគេ​រក​បាន​វិញ​ក៏ខ្ពស់ៗមិនចាញ់គ្នា​ដែរ។

ផ្លូវដើរ​ទៅ​រក​ភាព​ជោគជ័យ​របស់ Yang Mi និង Zhao Liying មិន​ខុសគ្នា​ប៉ុន្មាន​ទេ ហើយ​អំឡុង​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​ល្បីក៏​មិន​ខុសគ្នា​ឆ្ងាយដែរ។ ក្រៅពី​ភាព​ដូចគ្នា​ទាំង​នេះ តើ​តារា​ស្រី​ទាំង​ ២ នៅ​មាន​ចំណុច​ដូចគ្នា​អ្វី​ផ្សេងទៀត?

១. មាន​ឪពុក​ជា​ មន្ត្រីប៉ូលីសដូចគ្នា

២. រៀបការ​ហើយ និង​មាន​កូន​ ១ដូចគ្នា ហើយគួរ​ឲ្យស្ដាយ ពួកគេបាន​លែង​លះ​ទៅហើយ

៣. អ្នក​ទាំង ២​សុទ្ធ​តែ​ជា​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​អនឡាញដូចគ្នា បើ​មាន​ពេល​ទំនេរ

៤. បើនិយាយពី​ពណ៌វិញ ពណ៌ដែល​ Yang Mi និង Liying ស្រឡាញ់ងប់ គឺ​ពណ៌ផ្កាឈូក

៥. សត្វដែល​ពួកគេ​ស្រឡាញ់អាណិត​ខ្លាំង​គឺ សត្វឆ្មា

៦. ទាំង​ Liying និង​ Yang Mi សុទ្ធ​តែ​ជា​តារា​ស្រី​លំដាប់ A ដែល​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេជាងប្រចាំ​ប្រទេស​ចិន។ ពួកគេ​ចាប់ផ្ដើម​ល្បី​នៅ​រយៈពេល​ដូចគ្នា​ ជាពិសេស​ក្នុង​ឆ្នាំ ២០១១។ ជាពេល​ដែល​ Yang Mi ល្បី​ខ្លាំង​ក្នុង​រឿង​ «Palace» ស្របពេល​ Liyingចាប់​ផ្ដើម​ងើប​ខ្លាំង​ក្នុង​រឿង​ «New My Fair Princess»។ ម្យ៉ាងវិញ​ទៀត​ Fan កត់សម្គាល់​ឃើញ​ថា​ អ្នក​ទាំង​ ២​ត្រូវ​ប៉ាន់​ខ្លាំង​ពេល​សម្ដែង​រឿង​យុទ្ធសិល្ប៍បុរាណ។

៧. ស្ទីលក្នុង​ការ​ស្លៀកពាក់៖ ពួកគេ​មាន​រាង​តូច​ច្រឡឹង​ដូចគ្នា ដូច្នេះ​ការ​រើស​យក​សម្លៀកបំពាក់​ក៏ស្រដៀងគ្នាដែរ។ អ្វី​ដែល​ពួកគេ​រើស​ស្លៀកជា​ញឹកញាប់គឺ ម៉ូដសាមញ្ញៗ តែថ្លៃថ្នូរ និង​មិន​ឆើតឆាយ​ខ្លាំងពេក​ទេ។

៨. ចំណុច​ដូចគ្នា​មួយ​ទៀត​នោះ​គឺ​ទឹកមុខពេល​ថត​រូប។ ត្បិត​គ្រប់​តារា​ ឬ​ម៉ូដែល​មួយ​ចំនួន​សុទ្ធ​តែ​រៀប​ទឹក​មុខ​ពេល​ថត​ដូចគ្នា ប៉ុន្តែ​សម្រាប់​ Yang Mi និង​ Liying សម្បូរ​អ្នក​ចាប់អារម្មណ៍ និង​កត់សម្គាល់​ខ្លាំង​ថា​ ស្ទីល និង​ការ​រៀបចំ​សម្រួល​ទឹកមុខ​ពេល​ថត​របស់​ពួកគេ​គឺ តែមួយ៕

អត្ថបទ៖ យី សុធារី