Solskjaer អត់​ទាន់​ចង់​ត​កុងត្រា នៅ​ Man Utd ទេ

  • 2021-02-16 12:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar​ Solskjaer អ្នកចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​មិន​ទាន់​គិត​ចង់​បន្ត​កុងត្រា​ជា​មួយ​ក្លឹប​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ​។

លោក​ Solskjaer បាន​និយាយ​ថា​៖" ខ្ញុំ​អត់​ទាន់​គិត​រឿង​ចង់​សុំ​បន្ត​កុងត្រា​ដឹក​នាំ​​ក្លឹប​នេះ​នៅ​ឡើយ​ទេ​។ អ្វី​ដែល​ខ្ញុំ​ផ្ដោត​សំខាន់​នៅ​ក្នុង​ពេល​នេះ​គឺ​ធ្វើ​ការ​ងារ​ឲ្យ​បាន​ល្អ​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ក្លឹប​នេះ​ស្ថេរ​ភាព​ រីក​លូតលាស់​ទៅ​មុខ​ "។

លោក​បាន​បន្ត​ថា​៖" ព្រោះ​ថា​បើ​មិន​អញ្ចឹង​ទេ​ច្បាស់​ជា​មាន​រឿង​ធំ​ដាក់​ខ្លួន​មិន​ខាន​ទេ​។ ដូច​ប្រកួត​ជា​មួយ​ Everton កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​អញ្ចឹង​ បើ​យើង​ធ្វើ​ឲ្យ​ចាញ់​តែ​មួយ​គ្រាប់​គឺ​ថា​​ខ្ញុំ​ច្បាស់​ជា​ចប់​ហើយ​។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពេល​នេះ​ គឺ​ដឹកនាំ​ក្លឹប​ឲ្យ​ល្អ​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ដោយ​មិន​បាច់​សូវ​ខ្វល់ខ្វាយ​ពី​មតិ​រិះ​គន់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Solskajer បាន​មក​ដឹក​នាំ​ Man Utd ជិត​២ឆ្នាំ​ហើយ​តាំង​ពី​ឆ្នាំ ២០១៩មក​ដោយ​លោក​អាច​នឹង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​ ២០២២​ខាង​មុខ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី