បង្ហាញតាមសំណូមពរ! គណនីហ្វេសប៊ុកផ្លូវការតារាបាល់ទះល្បីៗ១១រូប
- 2021-02-17 03:15:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញតាមសំណូមពរ! គណនីហ្វេសប៊ុកផ្លូវការតារាបាល់ទះល្បីៗ១១រូប
ចន្លោះមិនឃើញ
បច្ចុប្បន្នសន្ទុះនៃការគាំទ្រវិស័យបាល់ទះនៅកម្ពុជាកំពុងមានភាពផុសផុល មិនថាការប្រកួតក្រៅផ្លូវការ និងការប្រកួតផ្លូវការក្ដី។ យ៉ាងណាអ្នកគាំទ្រមួយចំនួនកំពុងចង់ស្គាល់ គណនីផ្លូវការរបស់តារាបាល់ទះល្បីៗទាំង១១រូបខាងក្រោមនេះ ពេល Sabay សូមធ្វើការបង្ហាញជូន៖
១- ឌូក ៖ ស្មាត់ស្ដាំកំពុងទទួលបានប្រជាប្រិយភាព និងមានសន្ទុះនៃការគាំទ្រយ៉ាងច្រើននេះមាន គណនីផ្លូវការឈ្មោះ Sophea Chok ។
២- សុវណ្ណនាថ ៖ ស្មាត់ស្ដាំមកពីខេត្តកណ្ដាលរូបនេះ មានអ្នកគាំទ្រជាច្រើនតែងមើលការប្រកួតរបស់គេ ពិសេសនៅតាមការ Live លើ Facebook ។ ដោយឡែកសម្រាប់គណនីផ្លូវការរបស់តារាបាល់ទះល្បីរូបនេះវិញគឺ រ៉េត សុវណ្ណនាថ ។
៣- សុវណ្ណរាជ ៖ ស្មាត់ឆ្វេងជំនាញទះបាល់ចោះរូបនេះ ក៏មានសន្ទុះនៃការគាំទ្រមិនអន់ដែរ ពោលគឺមានអ្នកមើលរាប់ K ពេល Live ម្ដងៗ។ យ៉ាងណាសម្រាប់គណនីផ្លូវការរបស់ស្មាត់ឆ្វេងរបស់អង្គរក្សរូបនេះគឺ សុវណ្ណរាជ បាល់ទះ ។
៤- យុន ៖ ស្មាត់ស្ដាំមកពីខេត្តកំពតរូបនេះ ជាប្អូនប្រុសបង្កើតរបស់ រាជ ហើយក៏ជាស្មាត់ដែលទទួលបានការគាំទ្រខ្លាំងម្នាក់ផងដែរ។ ចំណែកគណនីផ្លូវការរបស់យុនវិញគឺ Yun Smail ។
៥- គួន ម៉ុម ៖ ស្មាត់ស្ដាំប្រចាំវិសាខារូបនេះ មានការគាំទ្រច្រើនមែនទែនមួយរយៈចុងក្រោយនេះ ក្រោយមានការចេញលេងក្រៅផ្លូវការ។ សម្រាប់គណនីផ្លូវការវិញ គួន ម៉ុម ។
៦- វឿន វាសនា ៖ ស្មាត់ស្ដាំវ័យទើប ១៩ ឆ្នាំរូបនេះមានសមត្ថភាពល្អមិនធម្មតា និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រខ្លាំង ក្រោយចេញលេងក្រៅផ្លូវការ។ ស្មាត់ស្ដាំមកពីបាត់ដំបងរូបនេះមានគណនីផ្លូវការ Veasna Voeurn ។
៧- ផុល រតនៈ ៖ អ្នកដេញបាល់លឿនប្រចាំក្លឹបវិសាខារូបនេះ ទើបតែចេញប្រលូកពិភពគុនបានមួយរយៈពេលខ្លីនេះប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រមិនចាញ់រៀមច្បងឡើយ។ ចំណែកគណនីផ្លូវការវិញគឺមានឈ្មោះថា Ratanak Vsk ។
៨- ធី ម៉េងហ៊ួង ៖ ស្មាត់ស្ដាំ និងជាកីឡាករឆ្នើមរបស់ក្រសួងមហាផ្ទៃរូបនេះ ហាក់ស្ងាត់ពីសមរភូមិមួយរយៈចុងក្រោយនេះ ។ យ៉ាងណាគេក៏ទទួលបានការគាំទ្រខ្លាំងម្នាក់ផងដែរ បើនិយាយពីគណនីផ្លូវការវិញគឺមានឈ្មោះថា Thy Meng Huong ។
៩- ម៉ាប់ឆ្វេង៖ ស្មាត់ឆ្វេងរូបនេះអ្នកស្នេហាបាល់ទះប្រាកដជាស្គាល់ច្បាស់ ពីរហស្សនាមវ៉ៃសេវាឥតប្រមោល។ យ៉ាងណាគេជាដៃគូលេងស៊ីចង្វាក់គ្នាយ៉ាងខ្លាំងជាមួយ សុវណ្ណនាថ ហើយគេមានគណនីផ្លូវការឈ្មោះថា ម៉ាប់ឆ្វេង បាល់ទះ ។
១០- ស្មីធំ ៖ ស្មាត់ស្ដាំរបស់បញ្ជាការដ្ឋានអង្គរក្សរូបនេះ ត្រូវបានមហាជនដាក់រហស្សនាមឲ្យថា តោកំណាចស្មីធំ ហើយគេក៏មានមហាជនស្គាល់ច្បាស់តាមរយៈការចេញលេងក្រៅផ្លូវការគូធំៗ។ ដោយឡែកគណនីផ្លូវការវិញ ស្មាត់ស្ដាំរូបនេះមានឈ្មោះថា សេនា ព្រះ ៕
១១- វ៉ា ៖ ស្មាត់ស្ដាំមកពីខេត្តតាកែវរូបនេះ បច្ចុប្បន្នកំពុងកាន់កាប់តារាងបាល់ទះមួយនៅខេត្តសៀមរាប ហើយគេមានគណនីផ្លូវការថា រស់ ហាន់វ៉ា ។