យូរៗទៅកោះម្ដង Nadech អួតរាងឡើងឌាំង ខុសឆ្ងាយពីរូបសម្ញែងក្បាលពោះកាលចុងឆ្នាំមុន

  • 2021-02-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចាំ​បាន​ទេ​កាល​ពី​ចុង​ឆ្នាំ ២០២០ Nadech Kugimiya បាន​បង្ហោះ​រូបភាព​ពាក់​អាវ​ស​វាលឃ្លៀក និង​ដើរ​ពេញ​ទីសាធារណៈ ដោយ​បង្ហាញ​រាង​ក្បាល​ពោះ​ទាំងផ្ទាំង បង្ក​ជា​ការភ្ញាក់​ផ្អើលជា​ខ្លាំង​ដល់​អ្នក​គាំទ្រ​របស់​លោក។ ប៉ុន្តែ​ពេល​នេះ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ម្ដងទៀត​ហើយ ហើយ​នៅ​តែ​មិន​ទៅណា​ឆ្ងាយពីរឿង​ក្បាលពោះ​លោក។

រូបកាលពីចុងឆ្នាំ ២០២០
រូបកាលពីចុងឆ្នាំ ២០២០

លើក​នេះ​ Nadech បង្ហាញ​រាង​ក្បាល​ពោះ​ទាំងកង់ៗវិញ ហើយ​ច្បាស់ៗទៀត ពេល​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ Phuket និងកោះ Phi Phi ដែល​ស្ថិតនៅខេត្ត Krabi ជាមួយ​នឹង​គ្រួសារ។

ទៅដល់សមុទ្រ Nadech មិន​អាច​ពាក់អាវ​ជាប់ទេ ហើយ​ស្របពេល​ត្រូវ​ចុះ​មុជទឹក​ទៀត លោក​បាន​ដោះ​អាវ​បង្ហាញ​សាច់ដុំ​ ៦កង់ថត​បង្ហាញ​ បង្ហោះ​លើ​ Instagram បង្អួត​ភ្នែកទាំងគាំទ្រ ខុសពី​សភាព​រូបបង្ហោះ​កាលពី​ខុង​ឆ្នាំមុនដាច់៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម