កំពុងរៀនផលិតគ្រាប់បែក ក្រុមអ្នកក្លាហានមួយក្រុម ភ្លាត់ស្នៀតផ្ទុះស្លាប់ខ្លួនឯង
- 2021-02-17 07:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងរៀនផលិតគ្រាប់បែក ក្រុមអ្នកក្លាហានមួយក្រុម ភ្លាត់ស្នៀតផ្ទុះស្លាប់ខ្លួនឯង
ចន្លោះមិនឃើញ
បើតាមការឲ្យដឹងពីទីភ្នាក់ងារ Khaama Press News បានឲ្យដឹងថាយ៉ាងហោចណាស់មានក្រុមសកម្មប្រយុទ្ធ៣០នាក់បានស្លាប់ក្នុងហេតុការណ៏ផ្ទុះគ្រាប់បែកដោយអចេតនា។
ក្រុមសកម្មប្រយុទ្ធតាលីបង់មួយក្រុមមានគ្នាប្រមាណ៣០នាក់បាននាំគ្នាសាកល្បងនូវមេរៀនផលិតគ្រាប់បែក ដែលពួកគេទើបបញ្ចប់ការសិក្សាពីគ្រូជនជាតិបរទេស៦នាក់។ ក្រុមអ្នកក្លាហានជ្រុលទាំងនោះ បានស្លាប់ភ្លាមៗនៅក្នុងវិហារឥស្លាមមួយកន្លែងក្នុងប្រទេសអាហ្វានីស្ថានបន្ទាប់ពីគ្រាប់បែក ដែលពួកគេកំពុងរៀនផលិតនោះ ផ្ទុះឡើងដោយកំហុសបច្ចេកទេស។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នក ដែលរស់នៅជុំវិញតំបន់នោះ៕