កុំចាំយូរ! តោះឆែកតម្លៃ Honda MSX GROM ឆ្នាំ២០២១ កំពុងលក់នៅខ្មែរ

  • 2021-02-18 02:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូកំពុង​ពេញ​និយម​សម្រាប់​យុវវ័យ​ពិសេស​សិស្ស​សាលា Honda MSX GROM ជា​ប្រភេទ​ម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា មាន​កម្លាំង​ម៉ាសុីន ១២៥សេសេ ដែល​មាន​ការ​រចនាថ្មីទាំងស្រុង ។

Honda MSX GROM ឆ្នាំ ២០២១ រចនាបែប Slip-On ទម្ងន់ស្រាលដែលបំពាក់លើម៉ូតូប្រភេទ Sport Naked។ កុងទ័រ FULL LCD DIGITAL បង្ហាញភាពលំអិតគ្រប់តួនាទី។ កាំបន្ទះទំហំ 12 អុីញ ជាមួយសំបកបន្ទារធំ គ្មានពោះវៀន។ ការរចនាផ្នែកចំហៀងថ្មី Bold On and Washer,ចង្កៀងមុខ OCTAGON។

Honda MSX GROM មានបំពាក់បំពង់ស៊ីម៉ាំងថ្មី! កម្លាំង ១២៥សេសេ Manual Hand Clutch កម្លាំងរឹតតែខ្លាំង។ ដែលកំពុង​​មាន​ទីផ្សារ​ច្រើន​គួរសម​ពី​យុវវ័យនៅខ្មែរ បច្ចុប្បន្ន Honda MSX GROM ឆ្នាំ ២០២១ មាន​តម្លៃ​ប្រមាណ​ជា ២ ៥០០ដុល្លារ តម្លៃ​ក្រុមហ៊ុនផ្លូវការ។

ម៉ាស៊ីនកម្លាំង ១២៥សេសេរបស់ MSX GROM អាចរំភាយកំដៅដោយខ្យល់ (Air-Cooled) ជាមួយប្រព័ន្ធប៊ិក (PGM-FI) ចំហេះសព្វ ផ្ដល់នូវសមត្ថភាពខ្លាំង។ ប្រព័ន្ធបញ្ជូនលេខរហូតដល់៥តង់ បន្ថែមសមត្ថភាពជំរុញកម្លាំងទ្វេ ធ្វើឲ្យការបើកបរកាន់តែរំជើបរំជួល។ ម៉ូតូ NEW MSX GROM មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ខៀវ និង ពណ៌ខ្មៅ សក្ដិសមឥតខ្ចោះ៕

រូបភាព៖ Seyha Store

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម