Samsung ផលិតចេញ RAM ពិសេសមានបង្កប់ AI

  • 2021-02-19 01:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Samsung បានប្រកាសចេញ RAM ថ្មីមិនធ្លាប់មានពីមុនឈ្មោះថា HBM-PIM ដោយប្រើមេម៉ូរី High Bandwidth Memory (HBM) និងបន្ថែមមុខងារ AI នៅខាងក្នុងថែមទៀតផង។

បើតាមការបញ្ជាក់ពី Samsung បានឲ្យដឹងថា RAM ម៉ូដែល HBM-PIM ដែលមាន AI នៅខាងក្នុងនេះ អាចធ្វើឱ្យដំណើរការរបស់ប្រព័ន្ធខ្លាំងជាងមុន២ដង និងសន្សំសំចៃថាមពលប្រើប្រាស់ជាងមុនដល់ទៅ ៧០% ឯណោះ។

ទោះយ៉ាងណាបច្ចុប្បន្ន Samsung បានបញ្ចូន RAM នេះឱ្យសាកល្បងជាមួយនឹងមុខងារ AI ជាមួយដៃគូរបស់ពួកគេបន្ថែម ដោយមានការរំពឹងថា វាអាចនឹងបញ្ហាញខ្លួនជាផ្លូវការនៅ ខែកក្កដា នាពេលខាងមុខ។ រីឯព័ត៌លម្អិតអំពីបន្ទះឈីបនេះបន្ថែម នឹងមានវត្តមាននៅកម្មវិធីសន្និសិទ International Solid-State Circuits Virtual Conference នៅសប្ដាហ៍នេះហើយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល