Tiger បង្ហាញ​កីឡាករ​បរទេស​ទី​៥ មក​ពី​លីគ​កំពូល​ប្រេស៊ីល​

  • 2021-02-19 10:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្លឹប​បាល់ទាត់​ Angkor Tiger បាន​ប្រកាស​ផ្លូវ​ការ​ពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​​ស្លាប Iago Bento Fernandes ដែល​ជា​កីឡាករ​បរទេស​ទី​៥ ​​ម​ក​ពី​អាមេរិកឡាទីន​ សម្រាប់​​ការ​ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១ ។

​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​អតីត​យុវជន​របស់​ក្លឹប Atlético-MG (U-13, U-14, U-15, U-17, U-20) ​ចន្លោះ​ឆ្នាំ​ ២០១២-២០១៨ ។ ​ដល់​ឆ្នាំ​២០១៨ យុវជន​រូប​នេះ​ក៏​ត្រូវ​បាន​​តំឡើង​មក​លេង​ឲ្យ​ឈុត​ធំ ​នៃ​ក្លឹប Atlético-MG។ ក្រោយ​ឡើង​មក​កាន់​ឈុត​ធំ​ភ្លាម​ក៏​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប Coritiba FC ​ដែល​ជា​ក្លឹប​ប្រជែង​នៅ​លីគ​កំពូល​ប្រេស៊ីល​ដូច​គ្នា។ ប៉ុន្តែ​មក​កាន់​ក្លឹប​ថ្មី​នេះ​មិន​បាន​លេង​ឲ្យ​ឈុត​ធំ​ទេ គឺ​ត្រូវ​ទម្លាក់​មក​លេង​ឲ្យ​​យុវជន​វិញ​ ( U20​ និង U23 ) ។

​យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​មាន​សញ្ជាតិ​ប្រេស៊ីល​ ​កម្ពស់​ ១,៧០ ម៉ែត្រ​ ដែល​ជា​កីឡាករ​បរទេស​ទី​៥ ​របស់​ Angkor Tiger ។ កីឡាករ​បរទេស​៤​នាក់​ផ្សេង​ទៀត​ដែល​បាន​ចុះ​កុង​ត្រា​រួ​ច​ហើយ​មាន Elie Guardiano ( ប្រេស៊ីល ) Maksim Taleyko ( បេឡារូស​ ) Ata Inia (តុងហ្គា ) ​Kosuke Uchida ( ជប៉ុន ) ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​