ដឹងអត់! ស្រីស្អាត លីកា មានតម្លៃខ្លួនប៉ុន្មានក្នុងការថត Promote ផលិតផលម្ដង?

  • 2021-02-22 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តែ ស៊ុនដាលីកា ហៅលីកា ជាអតតីតារារាំ K-pop ល្បីឈ្មោះមួយរូបក្នុងវិស័យរាំនៅកម្ពុជា ហើយបច្ចុប្បន្ន លីកា ក៏ជា Influencer មួយរូបដ៏មានប្រជាប្រិយភាពដែរ។

ចាប់តាំងពីឈានជើងចូលសិល្បៈវិញ លីកា ហាក់ញ៉ាប់ដៃញ៉ាប់ជើងខ្លាំងមែនទែនជាមួយការងារជាច្រើន បើទោះជាតារាស្រីរាងតូចច្រឡឹងរូបនេះមិនអាចចាប់អាជីពរាំបន្តក្ដី។ ហើយ លីកា ធ្លាប់បានប្រាប់ Sabay ថាបច្ចុប្បន្ននាង នៅតែអាចធ្វើការថតបានមួយចំនួនដូចជាថត Review ផលិតផល និងថត Promote ផលិតផលឱ្យហាងផ្សេងៗបានតិចៗដែលចាយពេលថត១ថ្ងៃឬ កន្លះថ្ងៃ ដែលមិនប៉ះពាល់សុខភាពរបស់នាង។

ដោយឡែកបើយើងក្រឡេកមកមើលពីតម្លៃខ្លួនការងាររបស់ស្រីរូបនេះវិញក៏មិនណយប៉ុន្មានដែរព្រោះ ថារាល់ពេលដែលថត Review ផលិតផល ឬថត Promote ហាងម្ដងៗនាងទទួលបានប្រាប់កម្រៃជាទីគាប់ចិត្តពោលគឺតម្លៃខ្លួនថតម្ដងចាប់ពី៥០០ដុល្លារឡើងទៅ។

ថ្វីត្បិតថាមិនអាចធ្វើការងារបានច្រើនដូចមុនក្ដីប៉ុន្តែ លីកា នៅតែខំប្រឹងធ្វើទៅតាមអ្វីដែលនាងអាចធ្វើបាន បើទោះជាសុខភាពនាងមិនអំណោយផលដូចដើមវិញក្ដី។ ហើយទាំងនេះក៏ដោយសារតែមានការលើកទឹកចិត្តឱ្យ លីកា ខំប្រឹងបន្តពីអ្នកជុំវិញខ្លួន ពីប៉ាម៉ាក ជាពិសេសមនុស្សជាស្រលាញ់របស់នាងតែម្ដង៕

អត្ថបទ៖ Pich