ទើប​តែ​​ឈ្នះ Barcelona នៅ UCL តែ PSG ទៅ​ភ្លាត់​ចាញ់​នៅ Ligue 1

  • 2021-02-22 02:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​ប្រកួត​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​យ៉ាង​ភ្ញាក់ផ្អើល​ ដោយ​សារ​ថ្វី​ជើង​របស់ Monaco លទ្ធផល ០-២ ក្នុង​​ក្របខណ្ឌ Ligue 1។

Sofiane Diop ជា​​អ្នក​បើក​ឆាក​រក​គ្រាប់​ទីមួយ​ឲ្យ Monaco ត្រឹម​នាទី​ទី​៦។ ខ្សែ​ការពារ Guillermo Maripan ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ បន្ទាប់​ពី Ander Herrera ទាត់​ចេញ​មិន​ដាច់​នៅ​មុខ​ទី។

ក្នុង​ការ​ប្រកួត​នេះ PSG មាន​ឱកាស​ទាត់​ចំ​គោលដៅ​តែ​មួយ​ជើង​គត់។ លទ្ធផល​បរាជ័យ​នេះ PSG បន្ត​ឈរ​លេង​៣​​ក្នុង​តារាង​ពិន្ទុ Ligue 1។ ក្រុម​អ្នក​មាន​របស់​បារាំង​មួយ​នេះ​ទើប​តែ​យក​ឈ្នះ Barcelona នៅ​ក្រៅ​ដី ៤-១ ក្នុង​ពាន Champions League កាល​ពី​សប្ដាហ៍ ប៉ុន្តែ​មក​ភ្លាត់​ចាញ់​ក្នុង​លីគ​ប្រកួត​បន្ទាប់​ទៅ​វិញ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម