Koeman ​៖ ​យើង​មិន​គួរ​លេង​មិន​ឈ្នះ​ការ​ប្រកួត​បែប​នេះ​ទេ

  • 2021-02-22 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Cadiz ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​នាទី​៣២ ​ដោយ​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​ពួកគេ​មិន​អាច​រក្សា​លទ្ធផល​ឈ្នះ​បាន​នោះ​ទេ ពោល​គឺ​នៅ​នាទី​៨៩ ​Alex ​ក៏​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​វិញ ដើម្បី​យក​ស្មើ​តែ​ម្ដង។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ​។

​លទ្ធផល​បាន​ត្រឹម​១​ពិន្ទុ​នេះ បាន​ធ្វើ​ឱ្យ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​លោក​បាន​និយាយ​ថា​ក្រុម​អ្នក​មាន​បុណ្យ​គួរ​តែ​ឈ្នះ​ការ​ប្រកួត​បែប​នេះ ​មិន​សម​ណា​លេង​បាន​ត្រឹម​ស្មើ​គ្នា​ឡើយ។ ​បាន​ត្រឹម​១​ពិន្ទុ គឺ​ជា​រឿង​មិន​ល្អ​ឡើយ ព្រោះ​ក្រុម​ត្រូវ​ការ​ពិន្ទុ​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង Atletico Madrid ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម