រន្ធត់ខ្លាំង! យន្តហោះដឹកអ្នកដំណើរ ២៣១នាក់ កំពុងហោះសុខៗ ស្រាប់តែឆេះម៉ាស៊ីន (វីដេអូ)

  • 2021-02-22 04:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុន United Airlines ម្នាក់ បានថតវីដេអូស្តែងៗ នៃការឆេះម៉ាស៊ីនយន្តហោះ បន្ទាប់ពីវាហោះចេញពីទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ជាមួយគ្នានេះដែរ អ្នកបើកបរយន្តហោះ ស្ថិតក្នុងជើងហោះហើរ United Flight 328 ដែលដឹកអ្នកដំណើរចំនួន ២៣១នាក់ និងនាវិកយន្តហោះ ១០នាក់ ធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុង Honolulu រដ្ឋ Hawaii បានប្រកាសអាសន្ន "Mayday” និងប្រាប់ពីបញ្ហាម៉ាស៊ីន ខណៈបំណែកឯម៉ាស៊ីនយន្តហោះបានធ្លាក់ក្បែរផ្ទះប្រជាជនក្នុងទីក្រុង Broomfield រដ្ឋ Colorado ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ យន្តហោះបានចុះចតដោយសុវត្ថិភាពនៅឯទីក្រុង Denver ហើយគ្មានអ្នករងរបួសនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ nbcnews   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម