ក្តៅៗ! NASA បង្ហាញទិដ្ឋភាព ៣៦០ដឺក្រេលើភពព្រះអង្គារ មិនធ្លាប់ឃើញពីមុនមក (វីដេអូ)

  • 2021-02-23 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ទីភ្នាក់ងារអាវកាស NASA បានចុះចតយាន្ត Perseverance Rover នៅលើភពព្រះអង្គារបានជោគជ័យ និងសុវត្ថិភាព។

បន្ទាប់ពីចុះចតដល់ផ្ទៃនៃភពព្រះអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វាក៏បានផ្តិតយកទិដ្ឋភាពនៅទីនោះ ៣៦០ដឺក្រេ ហើយបញ្ជូនត្រលប់មកភពផែនដីវិញ បាននៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១។

គួរឲ្យដឹងថា គោលបំណងសំខាន់បំផុតសម្រាប់បេសសកម្មរបស់ Perseverance Rover នៅលើភពព្រះអង្គារ គឺសិក្សាពីភពនោះ ដោយរួមមានទាំងការស្វែងរកសញ្ញានៃជីវិតផងដែរ។ យាននេះក៏នឹងបង្ហាញពីភូគព្ភសាស្ត្រ និងបរិយាកាសពីអតីតកាលរបស់ភពព្រះអង្គារ ដើម្បីបើកផ្លូវសម្រាប់មនុស្សមករស់នៅលើភពក្រហមមួយនេះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង